អាជ្ញាធរ​ខេ​ត្ត​ព្រៃវែង​ចុះសួរសុខទុក្ខ កុមារា​ត្រូវ​ម្ដាយ​បោះបង់ចោល​នៅ​ស្រុក​ស៊ីធរ​កណ្ដាល​

19-February-2016 | ដោយ ពល រាជសី

​ព្រៃវែង​៖ ​ក្រោយពី​បាន​ពី​ភា​ក្សា​អំពី​បញ្ហា កុមារា​ងាយ​រងគ្រោះ​ពីរ​នាក់​បងប្អូន នៅ​ភូមិ​បា​ប្រិ​យ៍ ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្ដាល ដែល​បងប្អូន​ទាំងអស់គ្នា​បានដឹង​តៗ​គ្នា នាពេល​កន្លងមក ទើប​នា​ព្រឹក​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​គណៈកម្មាការ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ លោកជំទាវ ទេព សំ​អូន អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង បាន​ចុះសួរសុខទុក្ខ កុមារា សាន ប៊ី និង សាន ប​យ នៅ​ទី​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ឃុំ​ខាងលើ ក្នុង​គោលបំណង​សិក្សា​អំពី​តម្រូវការ​ចាំបាច់​របស់​ពួកគេ​ក្នុងពេល​បច្ចុប្បន្ន បើ​មានការ​យល់ព្រម​ពី​អាណាព្យាបាល នឹង​ទទួល​កុមារា​ទាំងពីរ មក​ដាក់​មណ្ឌល​តែម្តង​​។​

​ការចុះ​សំណេះសំណាល​នេះ​មានការ​ចូលរួម​ពី​អាជ្ញាធរ រួម មាន លោក ថន ថា ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​សម្បទា​ខេត្ត រួមជាមួយ​ក្រុមការងា​រ លោក យឹម យូរ គង់ លោក អុក សំរុង អភិបាលរង​ស្រុក​ស៊ីធរ​កណ្ដាល រួមជាមួយ​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់​ខេត្ត ថ្នាក់ស្រុក ឃុំ ភូមិ ផងដែរ​។​

​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ស៊ាន ចិន្តា​មន្ត្រីរដ្ឋបាល​ស្រុក​ស៊ីធរ​កណ្ដាល​បា​ឲ្យ​ដឹងថា ក្រុមការងារ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​ស្ត្រី​ជា​ម្តាយ​អំពី​ការសម្រេចចិត្ត ជា​លទ្ធផល​ស្ត្រី​ជាមួយ​នៅតែ​មិន​យល់ព្រម​ប្រគល់​កុមារ​ទាំងពីរ​ទៅ​ដា​ក់នៅ​មណ្ឌល​ដដែល​! ដោយ​ទាំង​ខ្លួន​មិនបាន​មើលថែ​កូន​សោះ ក្រោយមក​ក្រុមការងារ​បាន​ពិភាក្សាគ្នា​ជាមួយ​ប្រជាពលរដ្ឋ​នៅក្បែរ​ភូមិ ដោយ​ការគិតគូរ​ពី​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​ទាំងពីរ ក្រុមការងារ​នៅតែ​មិន​បោះបង់​ការងារ​នេះឡើយ គឺ​នៅតែ​បន្ត ព្យាយាម​ធ្វើយ៉ាងណា​ជួប​ផ្ទាល់​ជាមួយ​ស្ត្រី​ជា​ម្តាយ​ឱ្យ​ខាន​តែ​បាន ដើម្បី​រៀបចំ​ផែនការ​រយៈពេល​វែង​ជាមួយ​គាត់​ក្នុងការ​ចិញ្ចឹម បីបាច់​ថែទាំ​កុមារ​ទាំងពីរ​ឱ្យបាន​ល្អ ទោះបីជា​គាត់​មិន​ព្រម​ឱ្យទៅ​មណ្ឌល​ក៏ដោយ តែបើ​ក្នុងការ​ពិភាក្សា​គាត់​បែរជា​យល់ព្រម​វិញ យើង​នឹង​អនុវត្តតាម​អ្វីដែល​បរិយាយ​ខាងលើ​ដដែល​៕

 

ចំនួនអ្នកទស្សនា

    20233907

  • ថ្ងៃនេះ241
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3191
  • ខែនេះ23241
  • ឆ្នាំនេះ1006461
  • សរុប20233907