ភ្នំពេញ៖សមិទ្ធផល មួយទៀតរបស់សាលារាជធានីភ្នំពេញសម្រាប់គណអភិបាលរាជធានីភ្នំពេញអាណត្តិទី២នេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ។
បើយោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖ប្លង់ម៉ាកែតលើកដំបូងរបស់រាជធានីភ្នំពេញរបស់បានសាងសង់ឡើងដោយមន្ត្រីរាជការនៃទីចាត់ការៀបចំក្រុង របស់សាលារាជធានីភ្នំពេញ រួមជាមួយនឹងក្រុមនិស្សិតខ្មែរស្ម័គ្រចិត្ត ដោយចំណាយរយៈពេលជាង ៥ខែ ។
ក្រោយបញ្ជាប់ជាស្ថាពរប្លង់ម៉ាកែតរបស់រាជធានីភ្នំពេញនឹងដាក់ជូនសាធារណជនចូលទស្សនាបាន ៕