កណ្ដាល៖អធិការដ្ឋាននគរបាលស្រុកកោះធំ ខេត្តកណ្ដាលនៅថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ២០១៦វេលាម៉ោង ៨ និង ០០ នាទីព្រឹក កម្លាំងផ្នែកជំនាញស្ថិតិនៃអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលកោះធំ(ខ) សំពៅពូន និងលើកដែក ដឹកនាំដោយ វរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុក បានចុះចែកសៀវភៅគ្រួសារ(ក៤) និងធ្វើសៀវភៅស្នាក់នៅ(ក២)ថ្មីជូនប្រជាពលរដ្ឋ ។
-ក្រុមការងារបញ្ចប់ត្រឹមម៉ោង ១២និង៤៥ នាទី លទ្ធផលទទួលបានរួមមាន ៖
១-ចែកសៀវភៅគ្រួសារ (ក៤) បានចំនួន ១១៦ ក្បាល
២-ធ្វើថ្មីសៀវភៅស្នាក់នៅ (ក២) បានចំនួន ៥៦ ក្បាល៕