លោក ឃ្លាំង ហួត​ប្រតិកម្ម​ដល់​មជ្ឈដ្ឋាន​ដែល​ចោទ​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​

20-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ដោយ​លេចលឺ​ពាក្យ​មិន​គប្បី​និង​បាន​វាយប្រហារ​រឿង​អំពើពុករលួយ​ទើប​មានការ​ឆ្លើយតប​ជា​សាធារណៈ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​នៃ​គណ​:​អភិបាលខណ្ឌ​ជ្រោយចង្វារ បង្ហាញជូន​ជនរួមជាតិ​និង​ប្រជាពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ លោក​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​ស្បថ​ឲ្យ​ឡាន​បុក នឹង​ធ្លាក់​នរក​ស្លាប់ចោល​គ្រួសារ​ខ្ញុំ បើ​ខ្ញុំ​បាន​ឃុបឃិត រឺ​ស៊ីលុយ​ឈ្មួញ​ខិលខូច​! លោកយាយ​លោកតា​ចាស់ៗ​អស់ហើយ សូម​ឲ្យ​គាត់​រស់​នៅបាន​ស្រួល​ផង ជាពិសេស​អាណិត​ក្មេងៗ យុវជន​ជំនាន់​ក្រោយ សូម​អ្នកធ្វើអាជីវកម្ម​ដឹក​ដី​នឹង​អាជ្ញាធរ​ត្រូវ​បិទ​ជាបន្ទាន់ ហើយ​ប៉ូលីស​ប៉ុស្តិ៍ នiង​ប្រជាជន​ចាំ​ចាប់​ឡាន​ណា​ដែល​ហ៊ាន​បំពាន ដឹក​ដី​ហុយ​គ្មាន​ច្បាប់ទម្លាប់​ខ្ញុំ​នឹង​ជូន​ជា​សារ​គុណ បងប្អូន​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ដែលមាន​បញ្ហា​ពួក​ខិលខូច​លួច​ឃុបឃិត រំលោភ​ដីធ្លី រឺ​មានរឿង​អ​យុ​ត្តិ​ធ​ម៌អ្វី សូម​ផ្ញើ​សារ​ចូល linewhatsApp Facebook រឺ​call លេខ​ទូរ​សព្ទ​ខ្ញុំ 087 877777 ខ្ញុំ​នឹង​ដោះស្រាយ​ជូន​ភ្លាមៗ​ឲ្យ​តែ​ស្របច្បាប់ និង​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្ញុំ បញ្ហា​ជីក​ស្រះ​ដឹក​ដី​ដើម្បី​ស្ដារ​ស្តុ​ប​ទឹក​ធ្វើស្រែ​នឹង​បាន​ថវិកា​ខ្លះ​កសាង​វត្ត សាលារៀន ក្នុងភូមិ ដែល​សល់​ទុក​តាំងពី​ជំនាន់ សង្កាត់​កោះដាច់ ស្ថិតនៅក្នុង​ខេត្តកណ្ដាល តែ​បច្ចុប្បន្ន ទម្លាប់​នេះ​នៅតែ​បន្ត ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ស្រោច​ទឹក​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ហុយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ សូម​អាជ្ញាធរ​ភូមិ​ឃុំ បាន​ហៅ​មក​ព្រមាន​និង​ផ្អាក​ម្ចាស់​អាជីវកម្ម​ហើយ នៅតែ​លួច​ដឹក​វាង​លិច វាង​កើត​ទៀត​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​មាន​ក្ដីសង្ឃឹម​តែមួយគត់​ក្រោយពី​បាន​ស្ដាប់​មតិ​ប្រជាពលរដ្ឋ និង​សំណូមពរ លោក​អភិបាលខណ្ឌ សូមអោយ​ជីក​កាយ​ចេញ​ជា​ស្រះ​មើលទៅ​អោយ​ស្អាត ដើម្បី​ស្តុ​ប​ទឹក​ធ្វើស្រែ​រួច​ឲ្យ​បិទ​តែម្ដង លោក ឃ្លាំង ហួត បាន​ឆ្លើយតប​ភ្លាមៗ​គឺ​បិទ​ជា​ស្ថា​រពរ បញ្ហា​បន្ទាប់ គឺ​ទឹកស្អាត នឹង​ផ្លូវ​បេតុង ព្រោះ​ភ្លើង​ប្រជាពលរដ្ឋ​បាន​អរគុណ​ដល់​អាជ្ញាធរ​ជាពិសេស​ក្រុមការងារ​រាជរដ្ឋាភិបាល​ដែល​បាន​ជួយ​បញ្ចុះតម្លៃ​ជា​បន្តបន្ទាប់ ហើយ​ខែ​០៤​ខាងមុខនេះ​គឺ​តម្លៃ​នៅត្រឹមតែ​៨០០​រៀល​/Kw​តែប៉ុណ្ណោះ ពីមុន​គឺមាន​តម្លៃ​ជាង​៣០០០​រៀល​/KW ។

លោក ឃ្លាំង ហួត ក៏បាន​បន្ថែម​ផងដែរ​ថា​៖​ខ្ញុំ​ចង់បាន​ណាស់​ការអភិវឌ្ឍ ពីព្រោះ​កម្ពុជា​កំពុងតែ​លូតលាស់​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់ តែ​ខ្ញុំ​សូម​ផ្ដាំ​និង​សំណូមពរ​អាជ្ញាធរ​ក៏ដោយ អ្នក​ចង់​អ​វិវឌ្ឍន៍​ក៏ដោយ​មេត្តា​ពិភាក្សា​ចរចារ​ជាមួយ​ប្រជាជន​សិន កុំ​ស៊ី​មុន​សង​ក្រោយ រឺ​វ៉ៃ​ចោល​បណ្ដើរ​ចរចារ​បណ្ដើរ លោក​មិន​គាំទ្រ​ទេ អ្នកមាន អ្នកវិនិយោគ បោះឆ្នោត​មួយ​សន្លឹក ប្រជាជន​ក្រីក្រ​ក៏មាន​មួយ​សន្លឹក​ដែរ ឲ្យ​ប្រាក់​វល់​លាន​ដុល្លា​ក៏​លោក​មិន​លេង​ចូល​នឹង​កាន់ជើង​មនុស្ស​ខូច​ដែរ »៕

ចំនួនអ្នកទស្សនា

    20233967

  • ថ្ងៃនេះ301
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3251
  • ខែនេះ23301
  • ឆ្នាំនេះ1006521
  • សរុប20233967