ព្រៃវែង៖នៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៦លោក កើត ចិន្តា មេឃុំបួរ ក្រុងព្រៃវែងបានយកមូលនិធិសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលបុណ្យសពលោកយាយ អ៊ីសា រ៉ាយ ទទួលមរណៈភាពដោយជរាពាធនៅអាយុ៧២ឆ្នាំនៅភូមិ ដំណាក់សាន្ត ឃុំបួរក្រុងព្រៃវែងខេត្តព្រៃវែង។
ពិធីនេះមានការចូលរួមពីលោក ម៉ូ រ៉ាមេត ប្រធានយុវជនភូមិ សកម្មជនយុវជនគណបក្សប្រជាជនភូមិ មេភូមិនិងមន្ត្រីផ្សេងទៀតផងដែរ។
នាឱកាសនោះ លោក កើត ចិន្តា មេឃុំបួរ បានមានមតិនិងសម្ដែងនូវការអាណិតអាសូរជាពន់ពេកដល់គ្រួសារសពលោកយាយ និងសូមឧទ្ទិសកុសលជូនសពលោកយាយទៅកាន់បរមសុខគតិភព ។
បន្ទាប់មកក្រុមការងារបានប្រគល់ថវិការួមមានមូលនិធិ ស ខេង ២00,000រៀល លោកមេឃុំផ្ទាល់ ៥0,000រៀល ថវិកាយុវជន១០៥,000រៀលចូលរួមបុណ្យសព សរុបទឹកប្រាក់ចំនួន៣៥៥000រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផង៕