កំពង់ធំ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនពិការ ពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ បានប្រារព្ធឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីសំណេះសំណាលក៏មានការចូលរួមពីលោកអនុសាខាកាកបាទខណ្ឌ លោកតំណាងអភិបាលខណ្ឌ សសយកស្រុក ក្រុមប្រឹក្សាសង្កាត់ឃុំ យុវជនសង្កាត់ឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋ ជាច្រើននាក់សរុប២.៧៦៥គ្រួសារ ។
ក្រោយពីបានស្ដាប់របាយការណ៍របស់តំណាងអនុសាខាកាកបាទក្រហមខណ្ឌ ស្ដីពីការអនុវត្តផែនការសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត និងកិច្ចប្រឹងប្រែងរបស់អាជ្ញាធរក៏ដូចជាការចូលរួមផ្ដល់សំភារៈ ថវិការបស់សប្បុរសជនទាំងក្នុងក្រៅស្រុកជំរាបជូនដល់គណៈអធិបតី និងអ្នកចូលរួមរួចមក ។
នាឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន សាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញមានមតិសាកសួរសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ លើសពីនេះទៅទៀតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ពីទិសដៅរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែនឹកគិតនិងដោះស្រាយនូវរាល់ទុក្ខលំបាកជូនដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានមិនប្រកាន់និងរើសអើង ឲ្យតែបានទទួលនូវរបាយការណ៍ពីបណ្ដាមូលដ្ឋានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់និង សប្បុរសជនដែលបានលះបង់នូវធនធានផ្ទាល់ខ្លួនចូលរួមលើការងារមនុស្សធម៌ ប្រកបដោយទឹកចិត្តស្មោះត្រង់និងតាមយុទ្ធសាស្ត្រកិច្ចអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ។
បន្ទាប់មកប្រតិភូនិងក្រុមការងារបាធ្វើការផ្ដល់នូវសំភារៈនិងថវិកាគ្រឿងឧបភោគមួយចំនួន ដល់គ្រួសារដែលរងគ្រោះចំនួន២.៧៦៥គ្រួសារ មកពីស្រុកចំនួន៧ និងក្រុង១ ក្នុងខេត្តកំពង់ធំ ផងដែរ ៕