ព្រៃវែង៖នៅរសៀលថ្ងៃ ទី២០ ខែកុម្ភៈឆ្នាំ២០១៦ បន្ទាប់ពីចប់ការងារដ៍មមាញឹក ឯកឧត្ដម សុមេធី អភិបាលនៃគណៈអភិបាលខេត្តខេត្តព្រៃវែង បានឆ្លៀតឱកាស ជួបសំណេះសំណាលជាមួយ បងប្អូន ប្រកបមុខរបប រត់ម៉ូតូឌុប ម៉ូតូកង់បី ក្នុងក្រុងព្រៃវែង ។
ក្នុង ពិធីនោះដែរមានការចូលរួមពីលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុក ប្រធានក្រុមប្រឹក្សាក្រុងស្រុក កងកម្លាំងទាំង៣ និងអ្នករត់ម៉ូតូឌុបជាច្រើន នាក់ផងដែរ។
នាឱកាសនោះឯកឧត្ដម សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អភិបាល បានបានមានមតិសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ និងបានស្នើសូមឲ្យបងប្អូនជាអ្នករត់ម៉ូតូឌុបចូលរួមគោរពច្បាប់ចារាច រណ៍ ជៀសវាងការគ្រោះថ្នាក់និងកាត់បន្ថយការស្លាប់នៃករណីគ្រោះថ្នាក់ ចរាចរណ៍ ហើយពេលបើកបរមេត្តាគោរពអធ្យាស្រ័យគ្នា និងកុំពិសារគ្រឿងស្រវឹង នៅពេលបើកបរ ព្រោះថានៅពេលខាងមុខច្បាប់នឹងរិតបន្តឹងមិនលើកលែងចំពោះអ្នកប្រ ព្រឹត្តខុសរហូតដល់មានទោសទណ្ឌទៀតផង ។បន្ទាប់មកឯកឧត្តមនឹងរៀបចំឲ្យបងប្អូនម៉ូតូឌុបហូបនំបញ្ចុក បាញ់ឆាវ រួមគ្នា និងគ្រឿងបរិភោគផ្សេងៗទៀតផង៕