ភូមិ​អភិវឌ្ឍន៍​សម្ដេច ពញា​ចក្រី ហេង សំរិន ស្ថិតនៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​

22-February-2016 | ដោយ មែន កំសត់




​ត្បូងឃ្មុំ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០១៦​សម្តេច​ពញា​ចក្រី ហេង សំរិន  ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ «​ភូមិ​អភិវឌ្ឍន៍ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថ្លុក​ត្រាច​» ស្ថិតនៅ​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
 

នៅក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផងដែរ ពី​ប្រធានព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធ​សភាព រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ឃុំ ភូមិ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ពាក់ព័ន្ធ​រួម​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត ។

​នាឱកាស​នោះដែរ លោក អភិបាលស្រុក​ពញាក្រែក បានធ្វើ​របាយការណ៍​គោរព​ជូន​គណៈអធិបតី​និង​អង្គពិធី នូវ​ប្រវត្តិ ភូមិ ការកសាង សកម្មភាព សមិទ្ធផល​នានា​ដែល​សម្រេចបាន​ដោយមាន​ការចូលរួម​ឧបត្ថម​ពី​សប្បុរសជន ក្នុង​និង​ក្រៅ​ស្រុក​និង​ថ្នាក់ដឹកនាំ​សំខាន់​របស់​រាជរដ្ឋាភិបាល​ពិសេស សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ ខេត្ត​ស្រុក​ជាដើម​។​
 
​បន្ទាប់មក សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មាន​មានមតិ​និង​សាកសួរ​សុខទុក្ខ​សំណេះសំណាល ទៅកាន់​ពុទ្ធបរិស័ទ​និង​អ្នកចូលរួម​ប្រកបដោយ​ភាព​រីករាយ លើសពីនេះទៅទៀត​ឯកឧត្តម​បាន​បញ្ជាក់ថា​៖​ក្រោយ​ថ្ងៃ​៧​មករា​៧៩​ប្រទេសជាតិ ត្រូវបាន​រំដោះ​ឲ្យ​រួច​ផុតពី​នរកអវិចី​យ ភព​ខ្មៅ​ងងឹត សេដ្ឋកិច្ច​ធ្លា​ក់នៅ​កម្រិត​សូន្យ តែ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ស្ដារ​ប្រទេស​មានការ​អភិវឌ្ឍ​រុងរឿង​ពី​បាត​ដៃទទេ​ម​កមានអ្វីៗ​ទាំងអស់ មិន​ដូច​បក្សប្រឆាំង​ដើរ​បង្ខូច​ញុះញង់​បានតែ​ថា តិះដៀល​អគតិ វាយប្រហារ​លើ​ការដឹកនាំ តែ​បក្ស​ខ្លួន​មិនបាន​ជួយ​អ្វី​សូម្បីតែ​បន្តិច​។​
 

សម្ដេច​បាន​លើក​បន្តទៀតថា​សព្វថ្ងៃ សភា ព្រឹទ្ធសភា​និង​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ខិតខំ​កែប្រែ ប្រព័ន្ធ រដ្ឋបាល​ឲ្យ​បាន​ស៊ីជម្រៅ និង​កែតម្រូវ​ច្បាប់​មួយចំនួន​ពិសេស​ច្បាប់​ចរាចរណ៍ និង​ការលើកលែង​សេវា​មិន​យកពន្ធ​សេវា​ផ្ទេរ​កម្ម​សិទ្ធ​ពី​សាច់ញាតិ ម្ដាយកូន និង​សហព័ទ្ធ​និង​ការលុបចោល​កិច្ចសន្យា​បង់ថ្លៃ​សេវា​ផ្លូវជាតិ​លេខ​៤ ហើយ​សម្ដេច​នឹង​រៀបចំ​វិសោធនកម្ម​នូវ​ច្បាប់​មួយចំនួនទៀត​ដើម្បី​កាត់បន្ថយ ភាពក្រីក្រ​និង​អភិវឌ្ឍន៍​សង្គម ។​
 
​ឆ្លៀតឱកាស​នោះ​សម្ដេច ក៏បាន​ស្នើ​ដល់​ថ្នាក់ស្រុក ឃុំ​ត្រូវ​បន្ត​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៩​ចំណុច និង​យកចិត្តទុកដាក់​លើ​ការបម្រើ​សេវា នានា​តាមច្បាប់​ខិតខំ​ដោះស្រាយ​តម្រូវការ និង​បញ្ហា​ប្រឈម​ដោះស្រាយ​និង​កែតម្រូវ​ឲ្យ​បាន​ទាន់ពេល​នូវ​ចំណុច​អសកម្ម សំដៅ​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ធនា​បាន​សន្តិសុខ​ស្បៀង​ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ បន្ត​ការយកចិត្តទុកដាក់​លើ​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន រួមគ្នា​ទប់ស្កាត់​និង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ផ្សព្វ​ភ្សា​យ​ច្បាប់​បទដ្ឋាន​នានា​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​។​
    នាឱកាស​នោះដែរ​សម្ដេច បាន​ឧបត្ថម នូវ​ថវិកា មួយចំនួន ដល់ គណៈកម្មាការ​ភូមិ សម្រាប់​សាងសង់​ស​មិ្ធ ទ្ធ​ផល​បន្ថែម​ក្នុងភូមិ​អភិវឌ្ឍន៍ និង​បាន​ជូន​ថវិកា​និង​សំភារៈ​ដល់​អ្នកចូលរួម​ផងដែរ​.​។​
 
 បន្ទាប់មក​សម្ដេច និង​លោកជំទាវ​រួមទាំង​ថ្នាក់ដឹកនាំ បាន​ចូលរួម​កាត់ កាត់​ខ្សែបូរ​សម្ពោធ​នូវ​សមិទ្ធិ​នានា​ក្នុងភូមិ​អភិវឌ្ឍន៍​សម្ដេច​ពញា​ច​ក្រី​ហេង​សំរិន​ថ្លុក​ត្រាច និង ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពីពេលនេះ​តទៅ​៕



ចំនួនអ្នកទស្សនា

    20234087

  • ថ្ងៃនេះ421
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3371
  • ខែនេះ23421
  • ឆ្នាំនេះ1006641
  • សរុប20234087