លោក​ផែង​វណ្ណៈ​ប្រគល់​ថវិកា​សម្ដេច​ស ខេង​ជូន​ប្រជាពលរដ្ឋ

22-February-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ លោក ផែង វណ្ណៈ អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង តំណាង​ឲ្យ​លោក តោ ពន្លក ប្រធាន​ក្រុម ការងារ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ ២០១៦ បាន​ដឹកនាំ​ក្រុមការងារ ចុះសាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​ចំនួន​៧​ភូមិ ស្មើនឹង​១០៣​គ្រួសារ ក្នុង​ឃុំ​ព្រៃ​ឃ្នេ​ស និង បាន​នាំយក​មូលនិធិ​សម្ដេច​ក្រឡាហោម ស ខេង ទៅ​ចែកជូន​ដល់​ស្ត្រី​សម្រាលកូន​ចំនួន ៧៩​គ្រួសារ និង​ជូន​គ្រួសារ​សព​ចំនួន​១៤​គ្រួសារ ដោយ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល​។​
​បន្ទាប់មក​ក្រុមការងារ បាន​នាំយក​រទេះរុញ​មួយគ្រឿង និង​ថវិកា​១០ ម៉ឺន​រៀល​ជូន​ដល់​លោក យាយ ហឹម ហោ អាយុ​៨៦​ឆ្នាំ ពិការ​ដើរ​មិន​រួច នៅ​ភូមិ​ព្រៃ​ឃ្នេ​ស​«​ក​» ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង និង​ចូល​បុណ្យសព លោកតា​អាចារ្យវត្ត​បា​រាជ ដែល​បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨០​ឆ្នាំ​ចំនួន​២០ ម៉ឺន​រៀល​។​
​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ឃ្នេ​ស បាន​សំដែង​ការ​ត្រេកអរ និង​សូម​ថ្លែង អំណរគុណ​ចំពោះ​សម្ដេច​ក្រឡាហោម ស ខេង និង​លោកស្រី ញ៉ែម សា​ខន ដែលជា​និច្ចកាល​តែងតែ យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​ព្រៃ​ឃ្នេ​ស ក៏ដូចជា នៅ​ខេត្តព្រៃវែង​ទាំងមូល​៕

ចំនួនអ្នកទស្សនា

    20233927

  • ថ្ងៃនេះ261
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3211
  • ខែនេះ23261
  • ឆ្នាំនេះ1006481
  • សរុប20233927