នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​ក្នុង​វត្ត​ចំបក់​ធំ

22-February-2016 | ដោយ មែន កំសត់


ស្វាយរៀង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ខេត្តស្វាយរៀង អមដំណើរ​ដោយ​សមាជិក ក្រុមការងារ​ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ម្សិលមិញ​នេះ បាន​អញ្ជើញ​បាន​ក្នុង​ពី​ធី​បុណ្យ​ឆ្លង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ចំបក់​ធំ ស្ថិតនៅក្នុង ឃុំ មេ ស ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​សមិទ្ធផល​ដែល​ត្រូវ​បានដាក់​សម្ពោធ រួមមាន​របង​វត្ត​ចំនួន​៩៥​ប្លង់ ប្រវែង​២​ពាន់​មែត្រ បង្គោល​ភ្លើង​៣៥​បង្គោល រោង​ចំអិន​ភត្ត បង្គន់​អនាម័យ រូបសំណាក​សេះ រូប​តា​យាយ និង​សាងសង់​មហា​កុដិ​១​ខ្នង មាន​បណ្តោយ​២១​ម៉ែត្រ ទទឹង​៨​ម៉ែត្រ រួម​នឹង​សមិទ្ធផល​នានា​ជាច្រើន​ទៀត អស់ថ​វិការ​ចំនួន​១០៣៤៨៤​ដុល្លា​អាមេរិក​។​
​ថ្លែង​នៅក្នុង​ពី​ធី​បុណ្យ​ឆ្លង និង​សម្ពោធ​សមិទ្ធផល​នានា នៅ​ក្នង​វត្ត​ចំបក់​ធំ​នាពេលនោះ ឯកឧត្តម ម៉ឹង សំផន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជា ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ផ្ញើជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​ចន្ទ្រា និង​ពុទ្ធ​បរិ​ស​ទ្ធ័​ចំណុះជើងវត្ត​ទាំងអស់ ក្នុង​មនោសញ្ចេតនា​នឹករលឹក និង​ការយកចិត្តទុកដាក់​ខ្ពស់ ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​។​
ឯកឧត្តម ម៉ឹង សំផន បាន​សំដែង​នូវ​ការចូលរួម​អបអរសាទរ ចំពោះ​សមិទ្ធផល​ថ្មី ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ មេ ស ថ្ង​ក ស្រុក​ចន្ទ្រា ទទួលបាន​នាពេលនេះ គឺ​មិនអាច​កាត់ផ្តាច់​បាន ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជា នាយករដ្ឋមន្ត្រី ដែល​បាន​ខិតខំ ដឹកនាំ​ប្រទេសជាតិ នាំមក​នូវ​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ​ពេញលេញ​ទូទាំងប្រទេស ជាពិសេស សម្តេច​បាន​ខិតខំ​កសាង ហេ​ដ្ឋា​រចនាសម្ព័ន​សង្គមជាតិ ឲ្យ​មានការ​រីកចំរើន​លើ​គ្រប់ វិស័យ​ទូទាំងប្រទេស ដើម្បី​នាំមក​នូវ​ការលើក​កំពស់​ជី​ភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។​
​ក្នុងឱកាស​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ក៏បាន​បំពាក់​គ្រឿង​ឥស្សរ​យ​យស​នៃ​កម្ពុជា ជូន​ដល់​សម្បុរ​សជន​នានា ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល នៅក្នុង​វត្ត និង​បាន​ប្រគេន​បច្ច័យ ដល់​ព្រះសង្ឃ ព្រមទាំង​បាន​ចែក​អំណោយ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូន​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធីបុណ្យ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា ក្នុង​វត្ត​ចំបក់​ធំ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20234107

  • ថ្ងៃនេះ441
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3391
  • ខែនេះ23441
  • ឆ្នាំនេះ1006661
  • សរុប20234107