ឧត្តរមានជ័យ៖នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦ វេលាម៉ោង ១៤nig៣០ នាទី លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុក បន្ទាយអំពិលនិងជាប្រធានគណ:កម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាស្រុកបន្ទាយអំពិល (សអក) បាននាំយកថវិកាបេឡាមរណ:សង្គ្រោះ ទៅប្រគល់ជូនគ្រួសារសព អតីតយុទ្ធជន ដែលចូលនិវត្តន៍ ហើយបានស្លាប់ដោយជម្ងឺ។
កិច្ចសំណេះសំណាលនេះមានការចូលរួមពីលោក ហាំង ម៉េង អភិបាលស្រុកលោក ចាប ផាត ប្រធានក្រុមប្រឹក្សាស្រុក មេឃុំ មេភូមិនិងនាយប៉ុស្តិ៍នគរបាលឃុំផងដែរ។
នាឱកាសនោះលោក ហម ភិរម្យ និងលោក ហាំង ម៉េង អភិបាលស្រុក បានមានមតិសំណេះសំណាលទៅកាន់សមាជិកក្រុមគ្រួសារប្រកបដោយភាពកក់ក្ដៅ ក្រោយពីសាកសួរសុខទុក្ខនិងសំណេះសំណាលចប់ ក្រុមការងារក៏បាននាំយកថវិកាចំនួន ៤,០០០,០០០ រៀល ឧបត្ថម្ភដល់គ្រួសារសព ផងដែរ ៕