រដ្ឋបាល​ស្រុក​កោះ​សូ​ទិនប្រារព្ធ​ពិធី​កិច្ចប្រជុំ​បូកសរុប​ការងាររដ្ឋបាល​ដែនដី​ប្រចាំ​២០១៥​

24-February-2016 | ដោយ មែន កំសត់



​កំពង់ចាម​៖​នៅ​ព្រឹក ថ្ងៃទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ រដ្ឋបាល​ស្រុក​កោះ​សូ​ទិ​បាន​ប្រារព្ធ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក ប្រតិបត្តិ​កោះសូទិន និង​កិច្ចប្រជុំ​បូកសរុប​ការងាររដ្ឋបាល​ដែនដី​ប្រចាំ​២០១៥​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព លោក ផេ​ន សុផល អភិបាលស្រុក និង លោក​សេង សុ​ផា​រុន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​។​

​កិច្ចប្រជុំ​នាពេលនោះ មាន​វត្តមាន​ចូលរួម​ពី​លោក អភិបាលរង​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី មន្ត្រី​សាលាស្រុក លោក លោកស្រី​ប្រធានការិយាល័យ​ជុំវិញ​ស្រុក លោក​មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍​រដ្ឋបាល ប្រធាន​មណ្ឌល​សុខភាព នាយក​វិទ្យាល័យ និង អនុវិទ្យាល័យ សរុប​ប្រមាណ​៦០ នាក់ ។

 បន្ទាប់ពី​ស្ដាប់​របាយការណ៍​សកម្ម​ភាព​ការងារ រយៈពេល​១​ឆ្នាំ កន្លងមក របស់​រដ្ឋបាល​ស្រុក​កោះសូទិន នាឱកាស នោះ​លោក ​ផេ​ន សុផល អភិបាលស្រុក បាន​មានមតិ​សំណេះសំណាល​និង​ថ្លែង នូវ​ការកោតសរសើរ​ដល់​អ​ង្គ​ភាព​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍ ការងារ​ធនា​បាន​សុខ​សុវត្ថិ​ភាពល្អប្រសើ រ លោក​ក៏បាន​ស្នើ​ដល់​មេភូមិ ប៉ុស្តិ៍នគរបាល​និង​ក្រុមប្រឹក្សា​បង្កើន​ការយកចិត្តទុកដាក់​លើ ការអនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព បង្កើន​ការបម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ លើ​លិខិត​នានា តាម​សេវា​ថ្នាក់ក្រោម​ជាតិ ការចុះ​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​រាល់​សំណូមពរ​តម្រូវការ​ឲ្យ​បាន ទាន់ពេលវេលា ។​

​បន្ទាប់មក​លោក​សេង សុ​ផា​រុន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​អាន​ប្រកាស​ស្ដីពី​ការតែងតាំង​និង​ចូលកាន់​តំណែង​របស់​ប្រធាន​និង​អនុប្រធាន ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​កោះសូទិន​ចាប់ពីពេលនេះ​តទៅ​និង បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​សុខាភិបាល​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​ត្រូវ​ប្រតិបត្តិ​គោរព​ឲ្យ​បាន​នូវ​បទបញ្ជា​លក្ខន្តិកៈ​វី​ជ្ជា​ជីវៈ​សុខាភិបាល​និង​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ អ្នកស្ម័គ្រចិត្ត​លើ​ការបង្ការ និង​ផ្សព្វផ្សាយ​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ និង​មាន​ផឺ​ន​ការប្រជុំ​ជាមួយ​មន្ត្រីក្រោមឱវាទ​ដើម្បី​ត្រូតពិនិត្យ​តាមដាន​នូវ​សកម្មភាព​ការងារ​ហើយ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​តម្រូវការ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​លើក​កំពស់​សុខមាលភាព​នៅ​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ​៕



ចំនួនអ្នកទស្សនា

    20234207

  • ថ្ងៃនេះ541
  • ម្សិលមិញ2941
  • សប្តាហ៍នេះ3491
  • ខែនេះ23541
  • ឆ្នាំនេះ1006761
  • សរុប20234207