ភ្នំពេញ ៖ នៅវេលាម៉ោង ១៩និង០០នាទី ដល់ម៉ោង ២១និង០០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅនៅចំណុចទល់មុខអតីតហាងម៉ាស្ទ័រស៊ូគីស៊ុប ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យជាតិស្រវឹង និងធ្វើការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ ដែលមានកម្លាំងចំរុះចូលរួមចំនួន ៤៥ នាក់។
ក្នុងប្រតិបត្តិការត្រួតពិនិត្យខាងលើ ទទួលបានលទ្ធផលដូចជាវិជ្ជមានរួមមាន៖
ត្រួតពិនិត្យយានយន្តសរុបចំនួន ២៣៥គ្រឿង ក្នុងនោះរថយន្ត ១២៣គ្រឿង ម៉ូតូ១១២គ្រឿង
បានចេញបង្កាន់ដៃត្រួតពិនិត្យបទល្មើសចំនួន ៩៥សន្លឹក ក្នុងនោះរថយន្ត ៧៣គ្រឿង ម៉ូតូ ២២គ្រឿង ត្រួតពិនិត្យអ្នកបើកបរដែលមានកំរិតជាតិអាកុលក្រោម ០,២៥ ចំនួន ២៥នាក់ បើកបររថយន្ត ១០គ្រឿង បើកបរម៉ូតូ ១៥គ្រឿង បានធ្វើការអប់រំនៅនឹងកន្លែង ត្រួតពិនិត្យអ្នកបើកបរដែលមានកំរិតជាតិអាកុល ០.២៥ ដល់ ០.៣៩ ចំនួន ០១នាក់ បើកបរម៉ូតូ ០១គ្រឿង បានធ្វើការផាកពិន័យត្រួតពិនិត្យអ្នកបើកបរដែលមានកំរិតជាតិអាកុល ០.៤០ (គ្មាន)៕