ភ្នំពេញ៖នាព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទី លោក អ៊ុង សន ចៅសង្កាត់បឹងសាឡាង បានដឹកនាំ មន្ត្រីសង្កាត់ និង ប្រធានភូមិទាំង១៧ ធ្វើយុទ្ធនាការសំអាតបរិស្ថាន រើស សំរាម ក្នុងភូមិ១៦ ផ្លូវ ៤៣០ សង្កាត់បឹសាឡាង ខណ្ឌទួលគោក។
ពិធីនោះមានការចូលរួមពី ក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រជាការពារ សសយក យុវជននិងអ្នកដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នាឱកាសនោះ លោកអ៊ុង សន ចៅសង្កាត់បានបញ្ជាក់ផងដែរដើម្បីសោភ័ណភាពបរិស្ថានស្រស់ស្អាតនិងអនាម័យ ការពារការរាលដាលជម្ងឺយើងត្រូវសំអាតបរិស្ថានឲ្យបានល្អស្អាត ហើយក្រុមការងារក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋមេត្តាកុំបោះ និងចោលសម្រាម ត្រូវយកដាក់ចូលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ ព្រោះថានៅស្ទើរគ្រប់កន្លែង ខណ្ឌសហការនិងមន្ទីរបរិស្ថានបានរៀបចំធុងសម្រាមដើម្បីឲ្យប្រជាពលរដ្ឋយកបោះចោលឲ្យបានត្រឹមត្រូវនិងគោរពឲ្យបានបទបញ្ជាផ្ទៃក្នុងក៏ដូចជាប្រកាសរបស់អន្តររវាង ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ មានការផាកពិន័យដល់បុគ្គលណា ដែលមិនរាងចាល លើការបោះចោលសម្រាមពាសវាល ពាសកាល សារធារណៈទៀតផង៕