ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរៀបចំធ្វើអនាម័យតាមដងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ដើម្បីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុង ចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៤ ឆ្នាំ២០១៦ ក្រោមប្រធានបទ "ទីក្រុងស្អាតសុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន"។
ពិធីនេះដែរមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ មេភូមិរង សមាជិកភូមិ យុវជន ប្រជាការពារនិង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
នាឱកាសនោះលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានមានមតិនិងគូសបញ្ជាក់ដល់បងប្អូនដែលបានចូលរួម និងបានណែនាំដល់បងប្អូនមរត្តាចូលរួមលើការសំអាតបរិស្ថាន ដើម្បីសោភ័ណភាព និងសុខមាលភាព អនាម័យ ក្នុងមូលដ្ឋាន គឺទីក្រុងស្ងាតបរិស្ថានល្អមានសុវត្ថិភាព និងលើកកំពស់ផ្នែកទេសចរណ៍បានមួយកំរិត លោកចៅសង្កាត់ក៏បានបន្តទៀតដែរថា សូមបងប្អូនមេត្តាកុំចោលសម្រាមពាសវាលពាសកាលត្រូវបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ ដើម្បីមូលដ្ឋានមានភាពស្រស់ស្អាតនិងបង្ការ ការពារជម្ងឺឆ្លងផ្សេងៗ។
បន្ទាប់មកលោកចៅសង្កាត់ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនិងអាជ្ញាធរដែលបានសហការនិងចូលរួមលើការសម្អាតបរិស្ថាន មូលដ្ឋានក្រោមប្រធានបទ«"ទីក្រុងស្អាតសុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន"៕