ភ្នំពេញ៖នាព្រឹក ព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦លោក លីម សុភា អភិបាល នៃគណះអភិបាលខណ្ឌ៧មករា បានរៀបចំពិធីផ្សព្វផ្សាយទីក្រុងស្អាត និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋានខណ្ឌ៧មករា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរទិវាជាតិទីក្រុងស្អាតដែលប្រព្រឹត្តទៅនៅថ្ងៃ២៧ ខែកុម្ភះ រៀងរាល់ឆ្នាំ។
កិច្ចប្រជុំមានការ ចូលរួម ពី នាយករដ្ឋបាលសាលា ខណ្ឌមន្ត្រីសាលាខណ្ឌ មន្ត្រីសាលាសង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី និងប្រជាពលរដ្ឋច្រើននាក់ផងដែរ។
នាឱកាសនោះលោក លីម សុភា អភិបាល នៃគណះអភិបាលខណ្ឌ៧មករា បានមានមតិនិងគូសបញ្ជាក់ដល់បងប្អូនដែលបានចូលរួម និងបានណែនាំដល់បងប្អូនមេត្តាចូលរួមលើការសំអាតបរិស្ថាន ដើម្បីសោភ័ណភាព
សុខមាលភាព អនាម័យ ក្នុងមូលដ្ឋាន គឺទីក្រុងស្អាតបរិស្ថានល្អមានសុវត្ថិភាព និងលើកកំពស់ផ្នែកទេសចរណ៍បានមួយកំរិត លោកអភិបាលខណ្ឌ ក៏បានបន្តទៀតដែរថា សូមបងប្អូនមេត្តាកុំចោលសម្រាមពាសវាលពាសកាលត្រូវបោះចោលក្នុង ធុងសម្រាមឲ្យបានត្រឹមត្រូវ ដើម្បីមូលដ្ឋានមានភាពស្រស់ស្អាតនិងបង្ការ ការពារជម្ងឺឆ្លងផ្សេងៗ មូលដ្ឋាន លំនៅស្ថានស្អាតមានសោភ័ណភាពទីក្រុងស្អាតទើបគ្មានជម្ងឺ ឆ្លង សុខភាពល្អ។
បន្ទាប់មកលោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនិង អាជ្ញាធរដែលបានសហការនិងចូលរួមលើការសម្អាតបរិស្ថាន មូលដ្ឋានក្រោមប្រធានបទ«"ទីក្រុងស្អាតសុខសុវត្ថិភាពល្អ ទេសចរណ៍មានកំណើន" ហើយត្រូវរួមគ្នាសម្អាតបរិស្ថាន លំនៅដ្ឋាននិងថែរក្សាសម្រស់ទីក្រុង ប្រកបដោយផាសុខភាព៕