សាលាខណ្ឌ​ព្រែក​ព្នៅ​រៀបចំ​កិច្ចប្រជុំ​ពង្រឹង​សកម្មភាព​ការងារ​មូលដ្ឋាន សង្កាត់​

25-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលាខណ្ឌ​ព្រែក​ព្នៅ មាន​ប្រារព្ធ​ពិធី​សំណេះសំណាល និង​ពិភាក្សា​ការងារ​របស់​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​១ ជាមួយ​ថ្នាក់ដឹកនាំ​សាលាខណ្ឌ និង​សាលាសង្កាត់​ទាំង​៥ នៃ​ខណ្ឌ​ព្រែក​ព្នៅ ក្រោម​អធិបតីភាព ឯក​ឧត្តម ជា ជេ​ដ្ឋ សមាជិក​ព្រឹ​ទ្ឋ​សភា និង​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹ​ទ្ឋ​សភា​ប្រចាំ​ភូមិភាគ​១​។​

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី ឯកឧត្តម ម៉ាន់ ឈឿន សមាជិក​ព្រឹ​ទ្ឋ​សភា​ប្រចាំ​ភូមិភាគ​១ ឯកឧត្តម ចេ​ប គឹម​អ៊ាង សមាជិក​ព្រឹ​ទ្ឋ​សភា​ប្រចាំ​ភូមិភាគ​១ លោកជំទាវ ពុំ ស៊ី​ចាន់ លេខាធិការ​ក្រុម​សមាជិក​ព្រឹ​ទ្ឋ​សភា​ប្រចាំ​ភូមិភាគ​១  លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោក ហួត លាភ​ពិ​សិ​ដ្ធ អភិបាលរងខណ្ឌ និង​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​អម​គណ​:​ប្រតិភូ លោកនាយក​រដ្ឋបាល លោក​-​លោកស្រី​ប្រធាន កា​រិ​ចំណុះ​ជំនាញ ជុំវិញ​ខណ្ឌ លោក​-​លោកស្រី​ចៅសង្កាត់​-​ស្មៀន​ទាំង​៥ លោក​អធិការ​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ លោក​មេ​ប៉ុស្តិ៍ សរុប​ចំនួន ៣០​នាក់​ផងដែរ ។​

​ពិធី​ប្រជុំ​សំណេះសំណាល​នេះ​បាន​ដំណើរការ​តាម​របៀបវារៈ​មួយចំនួន​រួមមាន​៖ ការអភិវឌ្ឍ​មូលដ្ឋាន​ ការផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ (​ការផ្តល់​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី សម្រាប់​ការបោះឆ្នោត ដែល​នឹង​រៀបចំ​នាពេលខាងមុខ​) ​ការអនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ដើម្បី​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

​បន្ទាប់ពី​ស្ដាប់ របាយការណ៍​របស់ បណ្ដា​អង្គភាព ខណ្ឌ សង្កាត់ បានលើកឡើង​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​មូលដ្ឋាន​រួចមក នាឱកាស​នោះឯកឧត្តម​ជា ជេ​ដ្ឋ សមាជិក​ព្រឹ​ទ្ឋ​សភា​បាន​មានមតិ​បញ្ជាក់​និង​សំណេះសំណាល​ទៅកាន់​សមាជិក​សមាជិកា​ដែល​បាន​ចូលរួម​ប្រកបដោយ​ភាពកក់ក្ដៅ ព្រមទាំង​បានស្នើ​ដល់​ថ្នាក់​ខណ្ឌ សង្កាត់​ភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​លើ​កា​រង​នុ​វត្ត​ន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព  ការដោះស្រាយ​សំណូមពរ បម្រើសេវា​សាធារណៈ​លើ​លិខិតស្នាម ឯកសារ​រដ្ឋបាល​នានា​មាន​អត្រានុ​កូ​ល​ដ្ឋា​ន សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្ង​ប្រសើរ តាម​កម្រៃ​សេវា​របស់​ថ្នាក់ក្រោម​ជាតិ បើ​មាន​សកម្ម​ភាពមិនប្រក្រតី ភាព​អសកម្ម​លើ​ចំណុច​ណាមួយ​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​រួសរាន់​កែតម្រូវ ធ្វើជា​មន្ត្រី​ដឹង​សុខទុក្ខ​ពលរដ្ឋ ដើម្បី​ឲ្យ​ស្របតាម​នយោបាយ​របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ក្លាយជា​ប្រព័ន្ធ​រដ្ឋបាល​ស៊ីជម្រៅ និង​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​៕

ចំនួនអ្នកទស្សនា

    20227857

  • ថ្ងៃនេះ1601
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29381
  • ខែនេះ17191
  • ឆ្នាំនេះ1000411
  • សរុប20227857