អភិបាល ខណ្ឌដង្កោ យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​១៥​គ្រួសារ នៅក្នុង​សង្កាត់​ទៀន​

25-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​១៥​គ្រួសារ នៅក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ​។​

​ការចុះ​សាកសួរ​សុខទុក្ខ​នោះ​មានការ​ចូលរួម​ពី​មន្ត្រី​សាលាខណ្ឌ សង្កាត់ មេភូមិ សស​យក យុវជន​និង​អ្នក​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

​នាឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​មានមតិ​សំណេះសំណាល​ទៅកាន់​បងប្អូន​និង​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន ពិសេស​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លើសពីនោះ​ក្រោយពី​សំណេះសំណាល​ចប់​លោក​អភិបាល​ក៏បាន​ប្រគល់​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ជនពិការ ចំនួន​១៥​គ្រួសារ​ក្នុងនោះ រួមមាន​៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​ចំនួន ១០​មុខ ព្រមទាំង​ថវិកា ៥​ម៉ឺន​រៀល​ទៀតផង​ដែរ​៕

ចំនួនអ្នកទស្សនា

    20227807

  • ថ្ងៃនេះ1551
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29331
  • ខែនេះ17141
  • ឆ្នាំនេះ1000361
  • សរុប20227807