សាលាខណ្ឌ​ឫស្សីកែវ​បាន ប្រារព្ធ​ពិធី​សំអាត​បរិស្ថាន​

25-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី ២៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​សាលាខណ្ឌ​ឫស្សីកែវ​បាន ប្រារព្ធ​ពិធី​សំអាត​បរិស្ថាន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដោយមាន​ការដឹកនាំ​ដោយ​លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរងខណ្ឌ​ឫស្សីកែវ តំណាង​លោក ធុ​យ សុខន អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​។​

 កិច្ចប្រជុំ​មានការ ចូលរួម ពី នាយក​រដ្ឋបាល​សាលា ខណ្ឌ​មន្ត្រី​សាលាខណ្ឌ មន្ត្រី​សាលាសង្កាត់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌ បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​ប្រជាពលរដ្ឋ​ច្រើន​នាក់​ផងដែរ​។​
 

នាឱកាស​នោះ​លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​មានមតិ​និង​គូសបញ្ជាក់​ដល់​បងប្អូន​ដែល​បាន​ចូលរួម និង​បាន​ណែនាំ​ដល់​បងប្អូន​មេត្តា​ចូលរួម​លើ​ការសំអាត​បរិស្ថាន ដើម្បី​សោភ័ណភាព​សុខមាលភាព អនាម័យ ក្នុង​មូលដ្ឋាន គឺ​ទីក្រុង​ស្អាត​បរិស្ថាន​ល្អ​មាន​សុវត្ថិភាព និង​លើក​កំពស់​ផ្នែក​ទេសចរណ៍​បាន​មួយកំរិត លោក​អភិបាលខណ្ឌ ក៏បាន​បន្តទៀត​ដែរ​ថា សូម​បងប្អូន​មេត្តា​កុំ​ចោល​សម្រាម​ពាសវាល​ពាសកាល​ត្រូវ​បោះចោល​ក្នុង ធុងសម្រាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​មូលដ្ឋាន​មាន​ភាពស្រស់ស្អាត​និង​បង្ការ ការពារ​ជម្ងឺឆ្លង​ផ្សេងៗ  មូលដ្ឋាន លំនៅស្ថាន​ស្អាត​មាន​សោភ័ណភាព​ទីក្រុង​ស្អាត​ទើប​គ្មាន​ជម្ងឺ ឆ្លង សុខភាព​ល្អ​។​

​ហើយ​លោកស្រី​អភិបាលរង​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ដែល​ចំណាយពេល​ចូលរួម​ក្នុង​យុទ្ធនាការ​ដ៏​មាន​សារសំខាន់​នាពេលនេះ​៕




ចំនួនអ្នកទស្សនា

    20227847

  • ថ្ងៃនេះ1591
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29371
  • ខែនេះ17181
  • ឆ្នាំនេះ1000401
  • សរុប20227847