ក្រុង​កំពង់ចាម​ប្រារព្ធ​ទិវា​ទីក្រុង​ស្អាត​លើក​ទី​៤ ឆ្នាំ​២០១៦

25-February-2016 | ដោយ មែន កំសត់



​កំពង់ចាម​៖​ថ្ងៃទី​២៥​ខែកុម្ភៈ ឆ្នាំ​២០១៦ ខេត្តកំពង់ចាម ប្រារព្ធ ពិធី​អបអរសាទរ ទិវា​ទីក្រុង​ស្អាត​លើក​ទី​៤ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ "​ទីក្រុង​ស្អាត សុខ​សុ​វត្តិភាព​ល្អ ទេសចរណ៍​មាន​កំណើន "​ខណៈ​ក្រុង ដ៏​ស្រស់ ស្អាត​មួយ នេះ​កាន់តែ​ខិតជិត​ដល់ កម្មវិធី​បុណ្យ​ទន្លេ នៅក្នុង​ថ្ងៃទី ១១​ដល់​១៣ ខែ​មិនា​ខាងមុខ​. កម្មវិធី​អបអរសាទរ ទិវា​ទីក្រុង​ស្អាត​លើក​ទី ៤ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ "​ទីក្រុង​ស្អាត សុខ​សុ​វត្តិភាព​ល្អ ទេសចរណ៍​មាន​កំណើន "​តាមរយៈ​ចលនា ប្រលងប្រណាំង​ទីក្រុង​ស្អាត ដោយមាន​ការដឹកនាំ ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​អភិបាលខេត្ត លន់ លឹម​ថៃ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​បរិស្ថាន និង​បណ្តាមន្ទីរ​អង្គភាព​ពាក់​ព​ន្ធ័ កងកម្លាំងប្រដាប់អាវុធ​។​

​ទិវា​នោះ​ព្រមទាំង​មានការ​ចូលរួម ពី​សំណាក់​បង ប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​គ្រប់​សាលា និង សាកលវិទ្យាល័យ ទូទាំង​ក្រុង​កំពង់ចាម សរុប ប្រមាណ​៣៥០០​នាក់​បានធ្វើការ​បោស សម្អាត ទីក្រុង​កំពង់ចាម នា​ព្រឹក ថ្ងៃទី ២៥​ខែ កុម្ភៈ​ឆ្នាំ​២០១៦​នេះ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម ជឹម លាវ អភិបាលរង​ខេត្តកំពង់ចាម លោក ចាន់ ផល្លី អភិបាលក្រុង កំពង់ចាម​។

នាឱកាស នោះដែរ លោក អភិបាលក្រុង កំពង់ចាម បាន អោយដឹងថា ការដឹកនាំ​បោស សម្អាត​ទីក្រុង នេះ​ដោយមាន​ការដឹកនាំ ចង្អុលបង្ហាញ​របស់​ឯល​ឧត្ដម​អភិបាលខេត្ត លន់ លឹម​ថៃ បានធ្វើអោយ​ក្រុង កំពង់ចាម មាន សោភ័ណភាព ស្អាត​គួរ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ហើយ​ទទួលបាន ជយលាភី​ផ្ការំដួល​ពីរទង ជាទី​ក្រុង ស្អាត​លំដាបថ្នាក់់​លេខ​២ នេះ​ជា​ជោគជ័យ របស់ ថ្នាក់ដឹកនាំ និង យើងទាំងអស់គ្នា​។​
​លោក​អភិបាលក្រុង​ក៏បាន បន្តទៀតថា សម្រាប់​ពានរ​ង្វាន់ ឆ្នាំ ២០១៨ យើង​នឹង​ខិតខំ ប្រឹង ប្រែង​ទាំងអស់គ្នា​អោយ ក្រុង​កំពង់ចាម​ទទួលបាន ចំណាត់ថ្នាក់ លេខ​១ គឺ​ផ្ការំដួល ៣​ទង​។​

 ម្យ៉ាងវិញទៀត តាមរយៈ​ការខិតខំ​ប្រឹង ប្រែង​របស់ ឯកឧត្តម​អភិបាលខេត្ត​ក្នុងកា​រៀបចំ​ទីក្រុង កំពង់ចាម​អោយមាន សណ្តាប់ធ្នាប់ សោ​ភ​ណ័​ភាព ស្អាត​ទាំង​ពេល ថ្ងៃ​និង ពេលយប់ ជាក់ស្ដែង​ដូចជា រៀប ចំ​អោយមាន ភ្លើងស្តុប តាម បណ្ដារ​ផ្លូវ សំខាន់ៗ​ផ្លូវ ភ្លោះ របៀប​ចំ សួនច្បារ ច្រាំងទន្លេ កន្លែង​អង្គុយ​កម្សាន្ត ការ​តាំ ភ្លើងពណ៌​ក្នុងពេល​រាត្រី ធ្វើ​ទីក្រុង​កំពង់ចាម កាន់តែ​ស្អាត​ថែមទៀត ដែល​យើង​នឹង​អាច ឈានចូល​ក្នុងការ ប្រឡងប្រណាំង ទីក្រុង​ស្អាត​អាស៊ាន​ផងដែរ​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម ជឹមលាវ អភិបាល នៃ​គណៈ​អភិបាលរង​ខេត្តកំពង់ចាម បាន​មាន​អនុសាសន៍​ថា "" ទីក្រុង​ស្អាត ដោយ យើងទាំងអស់គ្នា​"" . ""​ទាំងអស់គ្នា ដើម្បី ទីក្រុង ស្អាត​"" គ្មាន​អ្នកណា​មក​សំអាត​បរិ​ដ្ឋា​ន​របស់ យើង​ក្រៅពី​យើងទាំងអស់គ្នា​រួមដៃគ្នា​សំអាត​ដោយ​ខ្លួន​យើង​នោះទេ បរិ​ដ្ឋា​ន​ស្អាត មាន​អនាម័យ សុខភាព​ល្អ ជីវភាព​ប្រជាពលរដ្ឋ​រុងរឿង ហើយ​ខេត្ត​យើង​ក៏មាន​ឱ កាស ចូលរួម​ប្រ​គួ​ត​ប្រជែង​ទីក្រុង​ស្អាត​ជាមួយ​ខេត្ត​ផ្សេងៗ ក៏ ដូចជា​បណ្ដា​ប្រទេស ក្នុង តំបន់​អាស៊ាន​ទាំងមូល ហើយ​អ្វីដែល​សំខាន់​នោះ​គឺ ធ្វើ​ឲ្យ​ខេត្ត​យើង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​កើន ឡើង​ផងដែរ​៕
​ដោយ ហ៊ាង អ៊ា​ម​ហ៊ុយ​

ចំនួនអ្នកទស្សនា

    20227967

  • ថ្ងៃនេះ1711
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29491
  • ខែនេះ17301
  • ឆ្នាំនេះ1000521
  • សរុប20227967