ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ២០១៦ ក្រុមការងារអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោក សោម វុធ្ឋារិទ្ធ ប្រធាននាយកដ្ឋានរដ្ឋបាលអគ្គលេខាធិការដ្ឋាន បានចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារឥស្លាម ចាស់ជរា ស្ត្រីមេម៉ាយ និងស្ត្រីទើបសម្រាលបុត្រ មានជីវភាពខ្វះខាត នៅក្រុម២ ភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការចុះសាកសួរសុខទុក្ខមានការចូលរួមពី សមាជិកនិងប្រតិភូអមព្រឹទ្ធសភាមាន៖ លោក ហួយ ហេង លោកស្រី សៅ ចន្ទ្រា លោក ផូ សោភ័ណ្ឌ លោក តុប សុធី លោក ទ្រី អាំងតុង លោក ថោង សោភ័ណ្ឌរិទ្ធ និងលោក កែវ សុភារី សមាជិកក្រុមប្រឹក្សាខណ្ឌ សមាជិកយុវជនខណ្ឌសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ។
នាឱកាសនោះលោក សោម វុធ្ធារិទ្ធ សមាជិកក្រុមការងារអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានមានមតិសំណេះសំណាលទៅកាន់បងប្អូនប្រកបដោយភាពរីករាយនិងបានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេច តេជោហ៊ុនសែន និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលសម្ដេចបានខិតខំដោះស្រាយនូវរាល់ទុក្ខលំបាកប្រជាពលរដ្ឋគ្រប់រូបភាព គ្រប់កាលៈទេសៈនិងមិនការប្រកាន់និន្នាការអ្វីឡើយឲ្យតែទទួលបានព័ត៌មានពីមូលដ្ឋាន។
បន្ទាប់មកក្រុមការងារបានយកអំណោយចែកជូនរួមមាន៖ឧបត្ថម្ភដល់ស្ត្រីមេម៉ាយ មានជីវភាពក្រីក្រឈ្មោះ ស្មាន ស្រីណុប អាយុ ៥៩ឆ្នាំ និងលោកយាយចាស់ជរា ឈ្មោះ តាំ ម៉ីស្មាស់ អាយុ ៨៦ឆ្នាំ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គ ក្រ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ ទឹកបរិសុទ្ធ០១យួរ និងថវិកា ៥០.០០០រៀល ។
ក្នុងនោះលោក កែវ សុភារី ក្រុមប្រឹក្សាខណ្ឌ ឧបត្ថម្ភស្ត្រីទើបសម្រាលបុត្រឈ្មោះ យ៉ូម រ៉គីយ៉ាស់ អាយុ ១៩ឆ្នាំ ថវិកា ៨០.០០០រៀល លោក សោម វុធ្ធារិទ្ធ ថិវកា ២០.០០០រៀល។
បន្ទាប់ពីជូនអំណោយខាងលើរួច លោក កែវ សុភារី ក្រុមប្រឹក្សាខណ្ឌ និងសមាជិកយុវជនបានចុះសួរសុខទុក្ខស្ត្រីមានជម្ងឺឈ្មោះ កើ រ៉ាវី អាយុ ៤៥ឆ្នាំ ដែលកំពុងមានជម្ងឺឬសដូងបាត និងពោះវៀន ជាទម្ងន់ និងស្នើសុំអន្តរាគមន៍ពី ឯកឧត្តម ប្រធានក្រុមការងារជួយបញ្ជូនគាត់ទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ៕