ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានចុះទៅសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាសង្កាត់ពន្សាំងលោក ប៉ុន ថន ដែលទទួលគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ42 និងកំពុងសម្រាកព្យាបាលនៅគ្លីនិកចោមចៅ។
ការសាកសួរសុខទុក្ខមានការចូលរួមពី លោក ហួត លាភពិសិដ្ឋ អភិបាលរង លោក នាយករដ្ឋបាលខណ្ឌនិងមន្ត្រីសាលាខណ្ឌច្រើននាក់ផងដែរ។
នាឱកាសនោះលោក លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅក្នុងនាមលោកអភិបាលខណ្ឌបានបានសម្ដែងនិងអានិតអាសូរដល់ លោកប៉ុន ថន សមាជិកក្រុមប្រឹក្សាសង្កាត់ពន្សាំងដែលទទួលគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ៤២ និងកំពុងសម្រាកព្យាបាលនៅគ្លីនិកចោមចៅនិងបានបួងសួងសូមឲ្យលោកឆាប់ជាសះស្បើយពីជម្ងឺ នាពេលនោះដោយការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងមន្ត្រីក៏បាននាំយកថវិកាសាលាខណ្ឌចំនួន៥០០ដុល្លាប្រគល់ជុនដល់ក្រុមគ្រួសារលោកប៉ុន ថនដើម្បីដោះស្រាយប្រើប្រាស់ព្យាបាលនិងផ្គត់ផ្គង់ជីវភាពទៀតផងដែរ៕