អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ចុះ​ឃាត់ និង​រុះរើ​ទីតាំង​សំណង់​រោង ដែក ដែល​សង់​រំលោភ​ចូល​ប្រឡាយ​សាធារណៈ

26-February-2016 | ដោយ មែន កំសត់

 


​ភ្នំពេញ​៖ ដោយ​ទទួលបាន​បទបញ្ជា​ដឹកនាំ​បន្ទាន់​ពី​លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រុមការងារ​ជំនាញ​របស់​គណៈបញ្ជាកា​រ​ឯកភាព រដ្ឋបាល​ខណ្ឌ​បាន​ចុះ​ពិនិត្យ​ហាមឃាត់​ទីតាំង​សំណង់​រោង​ដែក​ដាក់​សម្ភារ​ទំហំ ២៥ x ១០​ម ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់​ពីសា​លា រាជធានី​ភ្នំពេញ និង​សាងសង់​រំលោភ​ចូល​ប្រឡាយ​អូរ​អា​គុជ ស្ថិតនៅ​ផ្លូវ​លេខ​១៩៨០ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
 ការចុះ​ត្រួតពិនិត្យ​នេះ​មានការ​ចូលរួម ពី​កំលាំងចម្រុះ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​សែន​សុខ និង​មន្ត្រី​ផ្សេងៗ ជាច្រើនរូប​ទៀត​។​



​តាម​ប្រភពពី​មន្ត្រី​សាលាខណ្ឌ​សែន​សុខ​បានឲ្យ​ដឹង​ដែរ​ថា​៖ ដោយមាន​បទបញ្ជា​រប​ស់លោក​លី សា​វេតប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មន្ត្រី​យើង​បាន​ណែនាំ​អោយ​ម្ចាស់​សំណង់​បញ្ឈប់​ការសាងសង់ និង​ធ្វើ​ការរុះរើ​រោង​ដែក​ដែល​សង់​រំលោភ​លើ​ប្រឡាយ​សាធារណៈ​ចេញ​វិញ​ជាបន្ទាន់ ដោយ​រក្សាទុក​ស្ថានភាព​ដើម ព្រោះថា​កម្មសិទ្ធិសាធារណៈ​មិនអាច​បុគ្គល​ណា​យកមក​ធ្វើ​ឬ​រំលោភបំពាន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ឡើយនិង​គ្មាន​អាជ្ញាធរ​ណា​បញ្ជាក់​ចេញ​បណ្ណ​កម្មសិទ្ធិ​ទទួលស្គាល់​ឡើយ​។​
 ជាមួយនេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អោយ​បានល្អ​ស្អាត ដើម្បី​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​យើង ៕

ចំនួនអ្នកទស្សនា

    20227897

  • ថ្ងៃនេះ1641
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29421
  • ខែនេះ17231
  • ឆ្នាំនេះ1000451
  • សរុប20227897