លោក គួច ចំរើន ចុះ​ត្រួតពិនិត្យ​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​

26-February-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖  ​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដូនពេញ បាន​ដឹកនាំ​ដោយ លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដងផ្លូវ​ក្នុង​ខណ្ឌ សង្កាត់ ក្រោយ​ពី​ទទួលបាន​ព័ត៌មានថា រថយន្ត​ដឹក​ដី​មួយចំនួន​បាន​ដឹក​ និង​ជ្រុះ​អាច​ម៏​ដី ពាសពេញ​ផ្លូវ បណ្ដាល​ឲ្យ​ប៉ះពាល់​ស្ថានភាព និង សោភ័ណភាព សណ្តាប់ធ្នាប់ផ្លូវសាធារណៈ។​

​ ​លោក ​អភិបាលខណ្ឌ ​បាន​ចាត់​បញ្ជា​ឲ្យ កំលាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ កើប​អាច​ម៏​ដី  និង​សំអាត ​រួចមក   ជាមួយគ្នា​នោះ​លោក​អភិបាល​ក៏ បាន​បញ្ជា​ដល់​មន្ដ្រី​ជំនាញ​តាម​ពិនិត្យមើល​អាច​ម៏​ដី រហូតមកដល់​ការដ្ឋាន ទើប​ដឹងថា​ជា​ការដ្ឋាន​សាងសង់​របស់លោក ចាយ សៀង​អ៊ី ដែល​ធ្វើការ​ខួង​បុកគ្រឹះ ពេលនេះ​មន្ដ្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ អោយ​ខាង​ម្ចាស់​សំណង់​ធ្វើ​ការលាង​សំអាត និង ធ្វើ​កិច្ចសន្យា​ពេល​ដឹក​ដី​ចេញ​ត្រូវ​គ្រប​នឹង​លាង​កង់ឡាន​អោយបាន​ស្អាត​ទើប​បើក​ចេញបាន​៕

 

ចំនួនអ្នកទស្សនា

    20227577

  • ថ្ងៃនេះ1321
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29101
  • ខែនេះ16911
  • ឆ្នាំនេះ1000131
  • សរុប20227577