ភ្នំពេញ៖នា ព្រឹកថ្ងៃទី ២៦ ខែ កុម្ភ: ឆ្នាំ ២០១៦ បានប្រារព្ធពិធីសំណេះសំណាលជាមួយសមាគមអាចារ្យខ្មែរ ស្តីពីច្បាប់វិន័យព្រះពុទ្ធសាសនា និងបទបញ្ញាតិផ្ទៃក្នុងនៅវត្តនាគវ័នខណ្ឌទួលគោក រាជធានី ភ្នំពេញ។
ពិធីសំណេះសំណា មានការចូលរួមពីមន្ត្រីការិយាល័យធម្មការសានាខណ្ឌ លោក ចៅសង្កាត់ រួមជាមួយមន្ត្រីសាលាខណ្ឌទួលគោក ព្រះបវរមុនី ងិន ឃីម ព្រះអនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន ស្ថិត ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។
ក្នុងឱកាសនោះផងដែរលោក ឯក ឃុនដឿន បាន មានមតិសំណេះសំណាលប្រកបដោយភាពកក់ក្ដៅនិងស្និទ្ធស្នាលបំផុត លើសពីការសំណេះសំណាល លោក អភិបាលក៏បានប្រគេនបច្ច័យ ដល់ព្រះចៅអធិការវត្ត ចំនួន ១០លានរៀលសម្រាប់ កសាងកុដិ និងជូនថវិកាដល់លោក អាចារ្យ លោកយាយជី តាជី ចំនួន ៤៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ ម៉ឺនរៀលផងដែរ៕