សាលាសង្កាត់​ទំនប់ទឹក​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​លើក​ទី​៤៥ ប្រចាំខែ​កុម្ភៈ​

26-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ​នា ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលាសង្កាត់​ទំនប់ទឹក ខណ្ឌចចំការមន រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្កាត់​លើក​ទី​៤៥ ប្រចាំខែ​កុម្ភៈ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់ អនុវត្តន៍​បន្ត នា​ខែ​បន្ទាប់ ។​

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី  សមាជិក​ក្រុមប្រឹក្សា​សង្កាត់  នាយប៉ុស្តិ៍​នគរបាល ប្រធាន​មណ្ឌល​សុខភាព  មេភូមិ  ប្រជា​ការពារ សង្កាត់  និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើន​អ្នក​ផងដែរ ស្ថិតក្រោម អធិបតីភាព លោក​ឡូយ សារឿន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង ជា​ចៅសង្កាត់​ទំនប់ទឹក​។ 

បន្ទាប់ពី ស្ដាប់ របាយការណ៍​របស់ រដ្ឋបាល​សង្កាត់ ដែល​បានលើកឡើង​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​នា​នា របស់​មូលដ្ឋាន​រួចមក នាឱកាស​នោះ លោក ឡូយ សារឿន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់  បាន​មានមតិ​បញ្ជាក់​និង​សំណេះសំណាល​ទៅកាន់​សមាជិក សមាជិកា​ដែល​បាន​ចូលរួម​ប្រកបដោយ​ភាពកក់ក្ដៅ ព្រមទាំង​បានស្នើ​ដល់​ថ្នាក់ សង្កាត់ ភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​បន្ត​ការយកចិត្តទុកដាក់​លើ​ ការអនុវត្តន៍ គោលនយោបាយ​ ភូមិ ​សង្កាត់​​ មាន​សុវត្ថិភាព  ការដោះស្រាយ​សំណូមពរ បម្រើសេវា​សាធារណៈ​លើ​ លិខិតស្នាម ឯកសារ​រដ្ឋបាល​នានា​មានដូចជា៖ អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ​ល្អ​ប្រសើរ។

លោក ឡូយ សារឿន បានបន្តថែមទៀតថា៖ត្រូវអនុវត្តន៍ តាម​កម្រៃ​សេវា​របស់​ថ្នាក់ក្រោម​ជាតិ បើ​មាន​សកម្ម​ភាពមិនប្រក្រតី ភាព​អសកម្ម​លើ​ចំណុច​ណាមួយ​ ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​រួសរាន់​កែតម្រូវ ធ្វើជា​មន្ត្រី​ ត្រូវដឹង​សុខទុក្ខ​របស់ពលរដ្ឋ ដើម្បី​ឲ្យ​ស្របតាម​នយោបាយ​របស់ ​រាជរដ្ឋាភិបាល ឲ្យ​​ក្លាយជា​ប្រព័ន្ធ​រដ្ឋបាល​ស៊ីជម្រៅ និង​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋានផងដែរ​។​បន្ទាប់មកទៀត ​លោក​ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ ​ក៏ បាន​ថ្លែងអំណរគុណ​ចំពោះ​ សមាជិក​ សមាជិកា ​ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុង​​​​​​ ​កិច្ចប្រជុំ​នាឱកាស​នេះ​ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​៕


ចំនួនអ្នកទស្សនា

    20227977

  • ថ្ងៃនេះ1721
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29501
  • ខែនេះ17311
  • ឆ្នាំនេះ1000531
  • សរុប20227977