សាលាសង្កាត់​អូរឫស្សី​ទី​២​ផ្សព្វផ្សាយ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​

26-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ សាលាសង្កាត់​អូរឫស្សី​ទី​២ និង​នគរបាល​ប៉ុស្តិ៍​មេភូមិ ក្រុមប្រឹក្សា​សង្កាត់​បានធ្វើការ ផ្សព្វផ្សាយ​តាមរយៈ​មីក្រូ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង​ពីរភេទ ក្នុង​មូលដ្ឋាន ដែលមាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ឡើង និង​អ្នកមាន​អត្តសញ្ញាណប័ណ្ណ​ចាស់ អោយមកធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ ។​

​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៥​ឆ្នាំ​ឡើង​គិត​ត្រឹម​ថ្ងៃ​ដែល សមត្ថកិច្ច​ប្រកាស ឲ្យ​ធ្វើ អត្តសញ្ញាណប័ណ្ណ អ្នក​បាត់ ខូច ឬ​ពុំ​ធ្លាប់ធ្វើ ហួស​សុពលភាព​(​ដោយ​ភ្ជាប់​យក​នូវ​អត្តសញ្ញាណប័ណ្ណ​ចាស់​) ប្រជាពលរដ្ឋ​ត្រូវ​យកមក​នូវ សំបុត្រ​បញ្ជាក់​កំណើត សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ និង​ឯកសារ​គតិយុត្តិ​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​សំគាល់ ហើយ​ការអនុវត្តន៍​ធ្វើ​ត្រូវ​បង់​កម្រៃ​សេវា ១០០០០​រៀល​តាមច្បាប់​កំណត់​៕

ចំនួនអ្នកទស្សនា

    20227827

  • ថ្ងៃនេះ1571
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29351
  • ខែនេះ17161
  • ឆ្នាំនេះ1000381
  • សរុប20227827