ភ្នំពេញ៖នៅថ្ងៃទី២៦ខែកម្ភះ ឆ្នាំ២០១៦ នេះក្រុមការងារសាលាខណ្ឌមានជ័យដឹកនាំដោយលោកស្រី ចន គន្ធា ភរិយា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានចុះសួរសុខទុក្ខ លោកស្រី គង់ មករា សមាជិកភូមិ មានជ័យ១ដែលមានជម្ងឺដាច់សសៃឈាមខួរក្បាល ដែលឈឺរ៉ាំរ៉ៃសម្រាកព្យាបាលនៅឯផ្ទះ។
ការសាកសួរសុខទុក្ខមានការចូលរួមពី លោក នាយករដ្ឋបាលខណ្ឌនិងមន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ។
នាឱកាសនោះលោកស្រី ចន គន្ធា ភរិយា ក្នុង នាមលោក អភិបាលខណ្ឌ បានបានសម្ដែងនិងអានិតអាសូរដល់ សមាជិក ដែលមានជម្ងឺដាច់សសៃឈាមខួរក្បាល ដែលឈឺរ៉ាំរ៉ៃសម្រាកព្យាបាលនៅឯផ្ទះ និង បានបួងសួងសូមឲ្យលោក ឆាប់ជាសះស្បើយពីជម្ងឺ នាពេលនោះដោយការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងមន្ត្រីក៏បាននាំយកថវិកាសាលាខណ្ឌចំនួន៤០០,០០០រៀលនិង គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់ ក្រុមគ្រួសារលោកស្រី គង់ មករា ដើម្បីដោះស្រាយប្រើប្រាស់ព្យាបាលនិងផ្គត់ផ្គង់ជីវភាពទៀតផងដែរ៕ -