លោក វ៉ាន់ សាលី បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២១ អាណត្តិ​ទី ២ ខណ្ឌឫស្សីកែវ​

26-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ រសៀល​ថ្ងៃទី ២៦​ខែកុម្ភៈ​ឆ្នាំ ២០១៦ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២១ អាណត្តិ​ទី ២ របស់​ក្រុមប្រឹក្សា​នៅ​សាលាខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ  ។​

​កិច្ចប្រជុំ​មានការ​អញ្ជើញ ចូលរួម​ពី​លោក​លោក កូប ស្លេះ អភិបាលរងខណ្ឌ តំណាង​លោក ធុ​យ សុខន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ  លោក​អធិការរង​នគរបាល​ខណ្ឌ  នាយករង​រដ្ឋបាល​សាលាខណ្ឌ ប្រធាន អនុប្រធាន ការិយាល័យ​ចំណុះ​រចនាសម្ព័ន​សាលាខណ្ឌ  ការិយាល័យ​ជំនាញ​ជុំវិញ​ខណ្ឌ  លោក​ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ  និង​ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ សរុប ចំនួន ៥០​នាក់​ក្រោម​អធិបតីភាព​លោក វ៉ាន់ សាលី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ។​


 កិច្ចប្រជុំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២១ អាណត្តិ​ទី ២ បាន​ប្រព្រឹត្ត ទៅ តាម​របៀបវារៈ​មួយចំនួន ដូចជា​៖ ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២០ ប្រចាំ​ខែមករា  ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែកុម្ភ​: ឆ្នាំ​២០១៦  ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ស្តីពី​ការប៉ាន់ប្រមាណ​តម្រូវកា​រ​សមត្ថភាព​ស្ថាប័ន  ពិនិត្យ និង​អនុម័ត​លើ តារាង​បែងចែក​ប្រាក់រង្វាន់​លើក ទឹកចិត្ត​ជូន​មន្ត្រីរាជការ ប្រចាំខែ កុម្ភ​: ឆ្នាំ​២០១៦ និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​។​

​កិច្ច​ប្រជុំបាន​ដំណើរការ​តាម​របៀបវារៈ​ប្រកបដោយ​ភាព​រីករាយ​និង​រលូន នាឱកាស​នោះដែរ​លោក វ៉ាន់ សាលី ក៏បាន​ធ្វើការ​កោតសរសើ​រ ចំពោះ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ពិសេស​គណៈ​អភិបាលខណ្ឌ ចៅសង្កាត់​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់ លើ​ការអនុវត្តន៍​ការងារ សន្តិសុខ​សណ្ដាប់ធ្នាប់​បានល្អ​ប្រសើរ  លោក​ក៏បាន​ស្នើ​ដល់​អង្គប្រជុំ ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ លើ​ការអនុវត្តន៍​គោលនយោបាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព បម្រើសេវា​សាធារណៈ លើ​ការងាររដ្ឋបាល​ឲ្យ​បានល្អ  ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ​៕

ចំនួនអ្នកទស្សនា

    20227837

  • ថ្ងៃនេះ1581
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29361
  • ខែនេះ17171
  • ឆ្នាំនេះ1000391
  • សរុប20227837