លោក ម៉ន​នី បណ្ឌិត រៀបចំ​កិច្ចប្រជុំ ការពង្រឹង ការងារ​របស់​មន្ត្រីនគរបាល​ស្រុក​ស៊ីធរ​កណ្ដាល​

26-February-2016 | ដោយ មែន កំសត់

 
​ព្រៃវែង​៖ នា​ព្រឹក​ថ្ងៃទី ២៦​ខែកុម្ភៈ​ឆ្នាំ​២០១៦  នៅ​អធិការនគរបាល​ស្រុក​ស៊ីធរ​កណ្ដាល​បានរៀបចំ​កិច្ចប្រជុំ​ការពង្រឹង ការងារ​របស់​មន្ត្រី និង​ការរៀបចំ​ផែនការ ការបង្ការ​ទប់ស្កាត់​ប​ទ​ល្មើស ក្រោម​អធិបតីភាព​លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល​។​

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី លោក​អធិការ អធិការរង ប្រធាន​ផ្នែក នាយប៉ុស្តិ៍ អនុប្រធាន​ផ្នែក នាយរង​ប៉ុស្តិ៍​និង​មន្ត្រីនគរបាល សរុប​ចំនួន ៦៥ នាក់​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​ស្វាគមន៍​របស់លោក ឡុង ប៊ុនធឿន អធិការនគរបាល​ស្រុក លើ​ការអនុវត្តន៍ និង​សកម្មភាព កិច្ចប្រតិបត្តិការ​រប​ស់​កម្លាំង​នគរបាលនិងបញ្ហាប្រឈម នាពេល​កន្លងមក នាឱកាស​នោះ​លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល បាន​សំដែង​នូវ​ការកោតសរសើរ លើ​ការយកចិត្តទុកដាក់​និង​ការសហការ បង្ក្រាប​បទល្មើស​ទាំង​មន្ត្រី ប៉ុស្តិ៍​និង​ថ្នាក់​អធិការនគរបាល រួមទាំង បាន​សហការ​យ៉ាងរ​លួ​ន​ជាមួយ គណៈបញ្ជាការ​ឯកភាព​ស្រុក ធ្វើ​ឲ្យ​មូលដ្ឋាន​ស្រុក​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​បានល្អ ប្រសើរ​។​
 

លើសពីនោះ​ទៅទៀត​លោក​អភិបាលស្រុក​ក៏បាន​ដាក់ជូន​នូវ​ផែនការ​មួយចំនួន ដែល​ត្រូវអនុវត្ត​បន្ត​រួមមាន ៖ ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព (​លក្ខណៈសម្បត្តិ​ទាំង​៩​យ៉ាង​) ទប់ស្កាត់ និង​បង្ក្រាប ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន  បន្ត​ការពារ​សន្តិសុខ​អោយបាន​ល្អ​ពិសេស​យកចិត្តទុកដាក់​នៅ​ទីប្រជុំជន​(​ផ្សារ​) និង កន្លែង​លក់ដូរ កន្លែង​ប្តូរប្រាក់​ជាដើម  បន្ត​ផ្តល់​អត្តសញ្ញាណ​ប័​ណ្ណជូន​ប្រជាពលរដ្ឋ បន្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ម៉ូតូ នៅតាម​ដងផ្លូវ​និង​ផាក​ពិន័​យតាមច្បាប់​ដែល​បានកំណត់ គ្រប់​ប៉ុស្តិ៍រដ្ឋបាល​ត្រូវ​សហការ អោយបាន​ល្អជា​មួយ​អាជ្ញាធរ​ឃុំ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ  ទទួលដោះស្រាយ​និង​បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ ប្រសើរ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់​ថ្នាក់ជាតិ​៕

ចំនួនអ្នកទស្សនា

    20227787

  • ថ្ងៃនេះ1531
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29311
  • ខែនេះ17121
  • ឆ្នាំនេះ1000341
  • សរុប20227787