គ្រួសារ ពិការ និង ចាស់ជរា ចំនួន​០៤​គ្រួសារ​ទទួល​អំណោយ​ពី លោក ម៉ន​នី បណ្ឌិត​

27-February-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖​នា​ល្ងាច​ថ្ងៃទី ២៦​ខែ កុម្ភៈ ឆ្នាំ​២០១៦​នៅ​ភូមិ​ពោធិ៍​ទី ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្តាល​ខេត្តព្រៃវែង  បានរៀបចំ​ពិធី​ចុះសាកសួរ​សុខទុក្ខ​និង​ចែក​អំណោយ​កាកបាទក្រហម​ជូន​បងប្អូន​ជនពិការ និង ចាស់ជរា ចំនួន​០៤​គ្រួសារ ។​


​ពិធី​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​នេះ​មាន​វត្តមាន​ចូលរួម ពី មន្ត្រី​សាលាស្រុក លោក​មេឃុំ យុវជន​កាកបាទក្រហម​   សស​យក មេភូមិ  ស្ថិតក្រោម​អធិបតីភាព លោក ម៉ន​នី បណ្ឌិត​ អភិបាលស្រុក​និង​ជា ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស៊ីធរ​កណ្ដាល​។


​ ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​តំណាង​អាជ្ញាធរ​ឃុំ ស្ដីពី​ការអនុវត្ត​ផែនការ​សកម្មភាព និង​កិច្ចប្រឹងប្រែង​របស់​អាជ្ញា​ធរ​ក៏ដូចជា​ការចូលរួម​ផ្ដល់​សំភារៈ ថវិកា​របស់​សប្បុរស​ជន​ទាំង​ក្នុង​ក្រៅ​ស្រុក​ជំរាបជូន​ដល់​គណៈអធិបតី លោក​អភិបាលស្រុក​ដែលជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ស្រុក​រួចមក​។​

​នាឱកាស​នោះ លោក ម៉ន​នី បណ្ឌិត ​អភិបាលស្រុក​និង​ជា ប្រធាន​គណៈកម្មាធិការ​អន​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស៊ីធរ​កណ្ដាល បាន​អញ្ជើញ​មានមតិ​សាកសួរ​សុខទុក្ខ​សំណេះសំណាល​ប្រកបដោយ​ភាពកក់ក្ដៅ លើសពីនេះទៅទៀត​លោក ក៏បាន​បញ្ជាក់​ពី​ទិសដៅ​របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​តែងតែ​នឹកគិត​និង​ដោះស្រាយ​នូវ​រាល់​ទុក្ខលំបាក​ជូន​ដល់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មិន​ប្រកាន់​និង​រើសអើង ឲ្យ​តែ​បានទទួល​នូវ​របាយការណ៍​ពី​បណ្ដា​មូលដ្ឋាន  លោក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង សប្បុរសជន​ដែល​បាន​លះបង់​នូវ​ធនធាន​ផ្ទាល់ខ្លួន​ចូលរួម​លើ​ការងារ​មនុស្សធម៌ ប្រកបដោយ​ទឹកចិត្ត​ស្មោះត្រង់​និង​តាម​យុទ្ធសាស្ត្រ​កិច្ចអភិវឌ្ឍន៍​របស់ រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លាត​វៃ​។

បន្ទាប់មក ក្រុមការងារ​បា​ធ្វើការ​ផ្ដល់នូវ​សំភារៈ  ដល់​ប្រជាពលរដ្ឋ ពិការ​និង​ចាស់ជរា​ចំនួន​៤ គ្រួសា​រួមមាន ៖​ឈ្មោះ សេក ផន ភេទ ស្រី (​ចាស់ជរា​) ឈ្មោះ ហុង ផែន ភេទ ប្រុស (​ពិការ​) ឈ្មោះ ហោ ឈួន ភេទ ស្រី​(​ចាស់ជរា​) ឈ្មោះ ជួន ហួន ភេទ​ប្រុស (​ចាស់ជរា​ដោយ​ក្នុង​១​គ្រួសា​អង្ករ ៦០Kg កំសៀវ​០៤ ឆ្នាំង​០៤ បំពង់​ទឹក​ក្តៅ​០៤ កន្ទេល​០៤ មុង​០៤ ភួយ​០៤ ចាន​២០ វែក​បាយ​០៤ វែក​សម្ល​០៤​។

​ឆ្លៀតពេល​ជាមួយគ្នា​នោះដែរ លោក​អភិបាល​ក៏ បាន​ជួប​សំណេះសំណាល​ជាមួយ​បងស្រី​ពិ​ការ​ម្នាក់ ឈ្មោះ គ្រី ស្រី ដោយ​មើលឃើញ​ស្ថានភាព​រស់នៅ​ជាក់ស្ដែង​​លំបាក​ និង​ពុំមាន​លទ្ធភាព ដោះស្រាយ​ជីវភាព  លោក​ក៏បានផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៥០,០០០ រៀល ផ្សេងទៀត ឧបត្ថម្ភ ដល់​បងស្រី​ដែល​ពិការ​នោះ​ផងដែរ​៕











ចំនួនអ្នកទស្សនា

    20227737

  • ថ្ងៃនេះ1481
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29261
  • ខែនេះ17071
  • ឆ្នាំនេះ1000291
  • សរុប20227737