ភ្នំពេញ៖ នៅ វេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២៧ ខែកម្ភះ ឆ្នាំ២០១៦ លោកសេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ បានអញ្ជើញចូល គោរពវិញ្ញាណក្ខន្ធសព លោកស្រី គង់ មករា អាយុ៥០ឆ្នាំ ត្រូវជាសមាជិក ភូមិ មានជ័យ១ បានទទួលមរណៈភាព ដោយជំងឺ លើសឈាម កាលពីរសៀលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ ២០១៦សពតំកល់ធ្វើបុណ្យនៅគេហដ្ឋាន ខាងក្រោយ វត្តស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធាភ្នំពេញ។
ពិធីចូលបុណ្យនេះមានការចូលរួមពី សមាជិក ក្រុមប្រឹក្សាសង្កាត់ និង លោក-លោកស្រី ជាមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារសង្កាត់ ។
នៅក្នុងឱកាលនោះក្រុម ប្រឹក្សា សង្កាត់ លោកចៅសង្កាត់ និងអស់លោក លោកស្រី ដែលបានចូលរួមបុណ្យ និងបាននាំយក បច្ច័យចូល បុណ្យសពសរុប ៦១,៥០០០រៀល ប្រាក់ ដុល្លា៤១ ដុល្លា និងបានធ្វើការបួងសួងសូមអោយវិញ្ញាណក្ខន្ធ របស់គាត់បានទៅកាន់សុគតិភព៕