ភ្នំពេញ៖នាព្រឹក នេះ ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីប្រកាសសមាភាពកម្លាំងសន្តិសុខសណ្តាប់ធ្នាប់របស់រដ្ឋបាលខណ្ឌច្បារអំពៅ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក អ៊ាង ស៊ីផាន អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅ ។
ពិធីនោះដែរព្រមទាំងមានការចូលរួមពិ លោកអភិបាលរងខណ្ឌ លោកនាយក នាយករង រដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជារងកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីការិយាល័យខណ្ឌមួយចំនួន ផងដែរ។
ក្នុងឱកាសនៃពិធីប្រកាសសមាសភាពកងកម្លាំងសន្តិសុខខណ្ឌ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌ បានធ្វើការណែនាំអំពីតួនាទីភារកិច្ចរបស់កងកម្លាំង ដើម្បីធ្វើការបំរើ និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យទទួលបានសុវត្ថិភាពគ្រប់ពេលវេលា និងសហការជាមួយសង្កាត់ ភូមិ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ហើយត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ខណ្ឌ មិនប្រព្រឹត្ត ផ្ទុយពីច្បាប់ គឺស្នូលក្នុងនាមជាសេនាធិការនិងជំនួយការរបស់សាលាខណ្ឌ៕