ក្រុមប្រឹក្សា​សង្កា​ត់ព​ន្សាំ​ង​បាន​ចូលរួម​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​ក្រីក្រ​

27-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ លោកស្រី​ឌី សា​រៀម ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ព​ន្សាំ​ង​បាន​ចូលរួម​ពិធី​បុណ្យសព លោក គាល តយ នៅ​ភូមិ​កន្លែង​គល់ សង្កាត់​ព​ន្សាំ​ង ដែលជា​ជនកំព្រា​ឪពុក ម្តាយ និង​ទីទ័ល់ក្រ​គ្មាន​ទីពឹង ។​
 ពិធី​ចូល​បុណ្យ​នេះ​មានការ​ចូលរួម​ពី សមាជិក ក្រុមប្រឹក្សា​សង្កាត់ និង លោក លោកស្រី ជា​មេភូមិ អនុ​ភូមិ សមាជិក​ភូមិ ប្រជា​ការពារ​សង្កាត់ ។

​នាឱកាស​នោះ​លោកស្រី​ឌី សា​រៀម​ប្រធាន​ក្រុមប្រឹក្សា​សង្កា​ត់ព​ន្សាំ​ង បាន​មានមតិ​សំណេះសំណាល និង​ចូលរួម​មរណទុក្ខ ដល់​គ្រួសារ​សព និងបានឧបត្ថម្ភថវិកា និងសំភារៈមួួយចំនួនផងដែរ។​

​ក្នុងនាម តំណាង​គ្រួសារ​សូម​អរគុណ កោតសរសើរ ដល់​លោកពូ អ្នក​មីង​ក្រុមប្រឹក្សា និង​ជូនពរ​សុខភាព​ល្អ មាន​កម្លាំង​កាយពល​រឹងមាំ ដើម្បី​បន្តការងារ​អោយបាន​ជោគជ័យ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជា ហ៊ុន សែន ទង្វើ​នេះ​បង្ហាញអោយឃើញ​ពី​ការយកចិត្ត​ទុក្ខ​ដាក់ និង​ការចុះពង្រឹង​មូលដ្ឋាន​ដោយផ្ទាល់ ក្នុង​របង​ផ្ទះ​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​សង្កាត់​ព​ន្សាំ​ង ពិតៗ​៕


ចំនួនអ្នកទស្សនា

    20227697

  • ថ្ងៃនេះ1441
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29221
  • ខែនេះ17031
  • ឆ្នាំនេះ1000251
  • សរុប20227697