រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៤ ឆ្នាំ​២០១៦

27-February-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៤ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ "​ទីក្រុង​ខ្ញុំ​ស្អាត សុវត្ថិ​ភាពល្អ ទេសចរណ៍​មាន​កំណើន​" នៅ​ផ្សារ​ឈូក​មាស សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោកស្រី ព្រុំ រដ្ឋា និង​លោក ទៀវ សំអឿន អភិបាលរងខណ្ឌ តំណាង​លោក លី​សា​វេត អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​សែន​សុខ​។​

ពិធី​នេះ​មានការ​ចូលរួម​ពី​ចូលរួម​និមន្ត​ពី​ព្រះសង្ឃ និង មន្ត្រីរាជការ សាលាខណ្ឌ  សង្កាត់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស អាជីវករ យុវជន​សស​យក យុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម បុ​ក្គ​លិ​ក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រជាពលរដ្ឋ សរុប ៣០០​នាក់​។

 ​នាឱកាស​នោះ​លោកស្រី ព្រុំ រដ្ឋា អភិបាលរង នៃ​គ​ណះ​អភិបាលខណ្ឌ​សែន​សុខ បាន​មានមតិ​និង​គូសបញ្ជាក់​ដល់​បងប្អូន​ដែល​បាន​ចូលរួម និង​បាន​ណែនាំ​ដល់​បងប្អូន​មេត្តា​ចូលរួម​លើ​ការសំអាត​បរិស្ថាន ដើម្បី​សោភ័ណភាព​សុខមាលភាព អនាម័យ ក្នុង​មូលដ្ឋាន គឺ​ទីក្រុង​ស្អាត​បរិស្ថាន​ល្អ​មាន​សុវត្ថិភាព និង​លើក​កំពស់​ផ្នែក​ទេសចរណ៍​បាន​មួយកំរិត លោក​អភិបាលខណ្ឌ ក៏បាន​បន្តទៀត​ដែរ​ថា សូម​បងប្អូន​មេត្តា​កុំ​ចោល​សម្រាម​ពាសវាល​ពាសកាល​ត្រូវ​បោះចោល​ក្នុង ធុងសម្រាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​មូលដ្ឋាន​មាន​ភាពស្រស់ស្អាត​និង​បង្ការ ការពារ​ជម្ងឺឆ្លង​ផ្សេងៗ  មូលដ្ឋាន លំនៅស្ថាន​ស្អាត​មាន​សោភ័ណភាព​ទីក្រុង​ស្អាត​ទើប​គ្មាន​ជម្ងឺ ឆ្លង សុខភាព​ល្អ​។​

  ​បន្ទាប់មក​លោកស្រី​អភិបាលខណ្ឌ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​និង អាជ្ញាធរ​ដែល​បាន​សហការ​និង​ចូលរួម​លើ​ការសម្អាត​បរិស្ថាន មូលដ្ឋាន​ក្រោម​ប្រធានបទ​«"​ទីក្រុង​ស្អាត​សុខ​សុវត្ថិ​ភាពល្អ ទេសចរណ៍​មាន​កំណើន​" ហើយ​ត្រូវ​រួមគ្នា​សម្អាត​បរិស្ថាន លំនៅដ្ឋាន​និង​ថែរក្សា​សម្រស់​ទីក្រុង ប្រកបដោយ​ផាសុខភាព​៕

ចំនួនអ្នកទស្សនា

    20227797

  • ថ្ងៃនេះ1541
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29321
  • ខែនេះ17131
  • ឆ្នាំនេះ1000351
  • សរុប20227797