ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនៃអធិការ ដ្ឋាននគរបាល ក្រុងសៀមរាប អញ្ជើញត្រួតពិនិត្យ ការដ្ឋានសាងសង់ អាគារប៉ុស្តិ៍រដ្ឋបាល សង្កាត់ក្របីរៀល ការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនៃស្នងការ ដ្ឋាននគរបាល ខេត្តសៀមរាប។
ក្នុងកិច្ច ការងារកសាងអាគារប៉ុស្តិ៍ រដ្ឋបាលអោយនៅជិត នឹងប្រជាពលរដ្ឋ នឹងដើម្បីសម្រួល ដល់សកម្មភាព បំរើការងាររបស់មន្ត្រី នគរបាលសង្កាត់ ក្របីរៀល ដឹកនាំការកសាង ដោយលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនៃអធិការដ្ឋាន នគរបាលក្រុងសៀមរាប ព្រមទាំងសប្បុរសជន នៅក្នុងមូលដ្ឋាន បានជួយឱបត្ថម គិតត្រឹមថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៦នេះ ការកសាងនេះសម្រេច បានលទ្ធផល៨០ភាគរយហើយ តាមការគ្រោងទុក អាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ក្របីរៀលនេះ នឹងបញ្ចប់ការសាង សង់នៅចុងខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ។
ក្នុងឱកាសនេះដែរ មន្ត្រីនគរបាលរដ្ឋបាល សង្កាត់ក្របីរៀល សូមថ្លែងអំណរគុណ ជូនដល់សប្បុរស ជនទាំងអស់ ជាពិសេស លោកឧត្តមសេនីយ៍ទោ សត ណាឌី ដែលតែងតែ ជួយឱបត្ថម ដល់អង្គភាព យើងខ្ញុំ នឹងសូមគោរពជូនពរ សូមជួបតែ ពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខៈ ពលៈ កុំបី ឃ្លាងឃ្លាតឡើយ៕