ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្ដម គឹម សុចិត្រាប្រធានក្រុមការងារចុះជួយភូមិព្រែកលៀប សង្កាត់ព្រែកលៀប បាននាំយកអំណោយជូនជនក្រីក្រ គ្រួសារ ចំនួន ៥ ក្នុងភូមិព្រែកលៀប និងចុះសួរសុខទុកសមាជិកក្រុមប្រឹក្សាសង្កាត់។
ពិធិនេះ មានការចូលរួម ពីលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប អាជ្ញាធរសង្កាត់ និងក្រុមការងារចុះជួយភូមិព្រែកលៀប រួមនិងយុវជនសង្កាត់-ភូមិ សសយក សង្កាត់ មេភូមិ។
នាឱកាសនោះ ឯកឧត្ដម គឹម សុចិត្រា ប្រធានក្រុមការងារចុះជួយភូមិព្រែកលៀបនិងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានមានមតិ និងសាកសួរសុខទុក្ខដល់បងប្អូនប្រពលរដ្ឋក្រីក្រ ប្រកបដោយភាពស្និទ្ធស្នាល ។
បន្ទាប់មកក្រុមការងារក៏បានចែកសំភារៈនិងអំណោយដល់គ្រួសារក្រីក្រ៥គ្រួសាររួមមានឈ្មោះ៖ អៀម ចឹងឡុត ភេទប្រុស អាយុ ៤៥ឆ្នាំ អ៊ុន សារ៉ុម ភេទប្រុស អាយុ ៥៦ឆ្នាំ ម៉ប់ សំអុន ភេទប្រុស អាយុ ៥៥ឆ្នាំ សោម ឡាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ ឡុង យ៉ែម ភេទប្រុស អាយុ ៨៥ឆ្នាំ គ្រួសារទាំង៥នេះនៅក្រុមទី៩ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥ គី.ក្រ មី១កេសតូច ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ១យួ ទឹកសុទ្ធ២យួ សារុង១ និងថវិកា ១២ ម៉ឺនរៀល។ដែលជាអំណោយរបស់ឯកឧត្ដម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌ និងឯកឧត្ដម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ អង្គរ ៦០គី.ក្រ មី ៥កេសតូច ទឹកត្រី ៥យួ ទឹកស៊ីអ៊ីវ ៥យួ និងថវិកា ៥០ ម៉ឺនរៀល ក្រុមយុវជនព្រឹទ្ធសភាព ១០ ម៉ឺនរៀលលោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌ សារុងចំនួន លោក ព្រាប មុនី ចៅសង្កាត់ ទឹកសុទ្ធ ១០យួ ។
បន្ទាប់ពីចុះសួរសុខទុក្ខ និងចែកអំណោយជូនជនក្រីក្ររួច ក្រុមការងារ បានបន្តនាំយកថវិកាចំនួន ២០ ម៉ឺនរៀលទៅជូន និងសួរសុខទុកលោក ជ័យ សាម៉េត សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលកំពុងសំរាក់ព្យាបាលជំងឺនៅផ្ទះ ដែលជាថវិកាឯកឧ ត្តមគឹម សុចិត្រា ៥ ម៉ឺនរៀលលោក ព្រាប មុនី ចំនួន ៨ ម៉ឺនរៀលផងដែរ៕