លោក ធុ​យ សុខន ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុមគ្រួសារ​សព កុមារី​រងគ្រោះថ្នាក់​ចរាច​រណ៍​

28-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ដោយ​ទទួលបាន​ពត៌មាន​ដ៏​គួរអោយ​ស​ង្វែ​ក​យ៉ាង​ក្រៃលែង​លើ​ករណី សិស្ស​វិទ្យាល័យ​ប្ញ​ស្សី​កែវ ចំនួន ២ រូប បាន​ជួបនឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​យ៉ាង​អាណោច​អាធ​ម នៅលើ​ផ្លូវលំ​មួយកន្លែង ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងមក​។ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​បរិវេណ​វត្ត​ឧ​ត្ត​រ​វ​ត្តី ( សង្កាត់​ប្ញ​ស្សី​កែវ ) លោក ធុ​យ សុខន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុមគ្រួសារ​សព កុមារី​រងគ្រោះ​ទាំង ២ រូប និង​នាំយក​អំណោយ​ជូន​ក្រុមគ្រួសារ​សព​។​

​ការចូលរួម​មរណទុក្ខ​នេះ​មានការ​ចូលរួម​ពី សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ប្ញ​ស្សី​កែវ អ្នកស្រី អាន ផល្លា ភរិយា លោក ជា ពិសី អភិបាលរងខណ្ឌ ព្រមជាមួយ គណៈ​អភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខណ្ឌ មន្ត្រី​គ្រប់​ជាន់ថ្នាក់ សង្កាត់ ភូមិ ។​


​នាឱកាស​នោះ​លោក ធុ​យ សុខន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បាន សម្ដែង​នូវ​ក្ដី​អាណិតអាសូរ ជា​ពន់ពេក និង​សូម​ចូលរួម​មរណៈទុក្ខ    ហើយ​នៅពេលនោះ ក្រុមការងារ​បាន​ឧបត្ថម្ភ​ក្នុង សព ០១ នាក់ នូវ​ថវិកា ១ លាន​រៀល សរុប​អស់​ថវិកា ២ លាន​រៀល ។​ក្នុងនោះ​សមាគមនារី ខណ្ឌ បាន​ឧបត្ថម្ភ​ក្នុង សព ០១ នាក់ នូវ​ថវិកា ១០០,០០០ រៀល និង អង្ករ ចំនួន ៥០ គីឡូក្រាម សរុប​អស់​ថវិកា ២០០,០០០ រៀល និង អង្ករ ១០០ គ​ឡូ​ក្រាម ។

​ចំពោះ​ការឧបត្ថម្ភ​ខាងលើនេះ​ក្រុមគ្រួសារ បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមការងារ​ដែល​បាន​ចូលរួម​ក្នុងឱកាស​នៃ​ពិធី​បុណ្យសព​របស់ កុមារី​រងគ្រោះ ទាំង ២ រូប​ផងដែរ និង​បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ សូម​ប្រកប​ជួបប្រទះ​តែ​សេចក្ដីសុខ​គ្រប់ប្រការ ៕

ចំនួនអ្នកទស្សនា

    20227957

  • ថ្ងៃនេះ1701
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29481
  • ខែនេះ17291
  • ឆ្នាំនេះ1000511
  • សរុប20227957