ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៨ ខែ កុម្ភះ ឆ្នាំ២០១៦ នៅសាលាសង្កាត់ពន្សាំង មានកិច្ចប្រជុំស្តីពីគណៈកម្មាធិការកិច្ចការនារីកុមារសង្កាត់ ( គ ក ន ក ) ប្រចាំខែកុម្ភៈនិងលើកទិសដៅបន្តនាខែបន្ទប់ ក្រោមអធិបតីភាព លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
កិច្ចប្រជុំមានវត្តមានចូលរួមពី លោក លោកស្រី សមាជិកគណៈកម្មាធិការកិច្ចការនារី សង្កាត់ តំណាងសមាគមនារីខណ្ឌ ចៅសង្កាត់រង ជនបង្គោលនារី សង្កាត់ ប្រធានមណ្ឌលសុខភាព លោក នាយក នាយករង សាលាបឋម អនុវិទ្យល័យ នាយប៉ុស្តិ៍នគរបាល និងមេភូមិ ផងដែរ។
បន្ទាប់ពីសមាជិកបង្គោលនារី សង្កាត់ បានលើកឡើងនិងបង្ហាញនូវរបាយការណ៍ វឌ្ឍនភាព របស់( គ ក ន ក) ប្រចាំខែមករា និងការងារសម្រេច បាន បញ្ហាប្រឈមរបស់គណៈកម្មាធិការ ជូនអង្គប្រជុំរួចមក នាឱកាសនោះ លោកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំងនិងជាប្រធានគណៈកម្មាធិការ បានមានមតិនិងបានថ្លែងនូវការកោតសរសើរដល់សមាជិកសមាជិកា ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍ការងារប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ហើយលោកស្រី ក៏បានស្នើដល់គណៈកម្មាធិការត្រូវបន្តការយកចិត្តទុកដាក់និង សហការគ្នាជាមួយក្រុមប្រឹក្សាសង្កាត់ សមត្ថកិច្ច រៀបចំផែនការ លើការងារ យ៉េនឌ័រ ស្ត្រី កុមារ ការអប់រំសុខភាព ការបញ្ជ្រាប គោលនយបាយ ផ្សេងៗ និងការងារបន្តចុះសំបុត្រកំណើតដល់ទារក ការណែនាំការងារគ្រឿងញៀន ចរាចេណ៍ អំពើហិង្សា ការជួញដូរស្ដ្រី កុមារ ភូមិសង្កាត់មានសុវត្ថិភាព ការចាក់វ៉ាក់សាំង ស្ដ្រី កុមារ ការសម្រាក សម្រាលកូននៅមណ្ឌលសុខភាព និងផែនការ អនាម័យ មូលដ្ឋាន ផ្សេងៗ ឲ្យស្របតាមគោលការណ៍ណែនាំរសស់ក្រសួងកិច្ចការនារី ពិសេសលើការចំណាកស្រុកទៅក្រៅប្រទេស ។
បន្ទាប់មកលោកស្រីចៅសង្កាត់ក៏បានថ្លែងអំណរគុណចំពោះលោក លោកស្រីដែលបានចំណាយពេលមកចូលរួមប្រជុំប្រកបដោយភាពស្និទ្ធស្នាលបំផុត៕