លោក ហុង ហៃ នាំយក​មូលនិធិ​គាំពារ​មាតា​សម្រាលកូន​ជូន​ដល់​ស្ដ្រី​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​

28-February-2016 | ដោយ មែន កំសត់


​កណ្ដាល​៖ នា​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ហុង ហៃ ជំទប់​ទី​១​ឃុំ លំហាច ស្រុក អង្គស្នួល ខេត្ត កណ្ដាល  តំណាង ឯកឧត្តម បណ្ឌិត រស់ វណ្ណា ប្រធាន​គណ​ពង្រឹង​មូលដ្ឋាន​ស្រុក​អង្គស្នួល និង ជា​ប្រធាន​មូលនិធិ​គាំពារ​មាតា​សម្រាលកូន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួ​សុខទុក្ខ​ស្ត្រី​ដែល​ទើប​ឆ្លងទន្លេ​ដោយមាន​ឈ្មោះ សាន នាង នឹង ប្រពន្ធ ឈ្មោះ ភៀ​ច ឡៃ នៅ​ភូមិ​ត្រពាំង​នំ ឃុំ លំហាច ស្រុក​អង្គស្នួល​ខេត្តកណ្ដាល សំរាល​បានកូន​ស្រី

​កិច្ចសំណេះសំណាល​​នាពេល​​នោះ មានការចូលរួម ពីសមាជិក​ក្រុមប្រឹក្សាឃុំ មេភូមិ និង​យុវជន​ឃុំ​ភូមិ​។​

​នាឱកាស​នោះ លោក​ហុង ហៃ  បានធ្វើការ​សំណេះសំណាល ទៅកាន់​លោកស្រី និង​ក្រុម​គ្រួសារ​ដែល​សម្រាលកូន បានកូន​ស្រី​ឈ្មោះ នាង ឡែ​ន កើត​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ​២០១៦ នៅ​មណ្ឌល​សុខភាព​លំហាច ប្រកបដោយ​សុវត្ថិភាព ទាំង​ម្ដាយ​និង​កូន​។ ឆ្លៀត​ក្នុងឱកាស​នោះ ក្រុមការងារ​បាន​ពាំនាំ​សំភារៈ និង ថវិកា​ឧបត្ថម្ភ របស់​មូលនិធិ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ជូន​ក្រុមគ្រួសា​ខាងលើ​រួមមាន សំភារៈ​ទារក​១​កញ្ចប់​-​ថវិកា ៦០,០០០​រៀល​- អង្ករ​២៥​គីឡូក្រាម និង សំបុត្រកំណើត​១​ច្បាប់ ផងដែរ​៕

ចំនួនអ្នកទស្សនា

    20228017

  • ថ្ងៃនេះ1761
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29541
  • ខែនេះ17351
  • ឆ្នាំនេះ1000571
  • សរុប20228017