ភ្នំពេញ:៖ មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា៖ លោក ជា ពិសី ដែលបច្ចុប្បន្នជាអភិបាលរងខណ្ឌប្ញស្សីកែវត្រូវបានតែតាំងជា អភិបាលខណ្ឌប្ញស្សីកែវជំនួសលោក ធុយ សុខន ដែលបានចូលនិវត្តន៍។
បើយោងតាមកម្មវិធីដែលបានគ្រោងទុកនិងប្រសិនមិនមានការប្រែប្រួលនោះទេ ការប្រកាសតែតាំងលោក ជា ពិសីជាអភិបាលខណ្ឌប្ញស្សីកែវជំនួសលោក ធុយ សុខន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ខែមីនាឆ្នាំ២០១៦នេះនៅសាលាខណ្ឌប្ញស្សី ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិ វង្ស អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
គួរបញ្ជាក់ថាលោក ធុយ សុខន បានត្រូវតែងតាំងជាអភិបាលខណ្ឌប្ញស្សីកែវក្រោយបំបែកខណ្ឌប្ញស្ស កែវជា២ខណ្ឌកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៤ហើយមកដល់ដើមឆ្នាំ២០១៦ នេះបានចូលនិវត្តន៍ចំណែកលោក ជា ពិសី បានតែងតាំងជាអភិបាលរងខណ្ឌប្ញស្សីកែវក្នុងអំឡុងឆ្នាំ២០១២ ហើយលោក ជា ពិសី ធ្លាប់ជាស្មៀនសង្កាត់ ស្រះចក ខណ្ឌ ដូនពេញ៕