លោក ងួន ស្រូ​យ ប្រគល់ មូលនិធិ​គាំពារ​មាតា​សម្រាលកូន​ជូន ស្រី្ត​សម្រាលកូន​នៅ​មណ្ឌល​​សុខភាព​

29-February-2016 | ដោយ មែន កំសត់


​កណ្ដាល​៖ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ងួន ស្រូ​យ មេឃុំ​លំហាច តំណាង ឯកឧត្តម បណ្ឌិត រស់ វណ្ណា ប្រធាន​ក្រុមការងារ គណ​ពង្រឹង​មូលដ្ឋាន​ស្រុក​អង្គស្នួល និង ជា​ប្រ​ធា​មូលនិធិ​គាំពារ​មាតា​សម្រាលកូន បាន​ដឹកនាំ​ក្រុមការងារ​មូលនិធិ ចុះសួរសុខទុក្ខ​ស្ត្រី​ឆ្លងទន្លេ​ដែល​រស់នៅក្នុង ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច  ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​កិច្ច​សំណេះសំណាល​នាពេលនោះ មានការ​ចូលរួម ពី​សមាជិក​ក្រុមប្រឹក្សាឃុំ មេភូមិ និង​យុវជន​ឃុំ​ភូមិ​។​

​នាឱកាស​នោះ​លោក ងួន ស្រូ​យ បានធ្វើការ​សំណេះសំណាល ទៅកាន់​លោកស្រី និង​ក្រុមគ្រួសារ​ដែល​សម្រាលកូន ឈ្មោះ ឃុន ជា ជា​ភរិយា និង​ប្តី​ឈ្មោះ យ៉ាន់ សុ​ភៀន សម្រាល​បានកូន​ស្រី ឈ្មោះ យ៉ាន់ មុនី​រ័ត្ន កើត​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ​២០១៦ នៅ​មណ្ឌល​សុខភាព​លំហាច ប្រកបដោយ​សុវត្ថិភាព ទាំង​ម្ដាយ​និង​កូន​។

​ឆ្លៀត​ក្នុងឱកាស​នោះ ក្រុមការងារ​បាន​ពាំនាំ​សំភារៈ និង ថវិកា​ឧបត្ថម្ភ របស់​មូលនិធិ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ជូន​ក្រុមគ្រួសា​ខាងលើ​រួមមាន សំភារៈ​ទារក​១​កញ្ចប់​-​ថវិកា ៦០,០០០​រៀល​- អង្ករ​២៥​គីឡូក្រាម និង សំបុត្រកំណើត​១​ច្បាប់ ផងដែរ​៕



ចំនួនអ្នកទស្សនា

    20227127

  • ថ្ងៃនេះ871
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28651
  • ខែនេះ16461
  • ឆ្នាំនេះ999681
  • សរុប20227127