ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៨ខែកុម្ភៈ ឆ្នាំ២០១៦ សាលាសង្កាត់ភ្នំពេញថ្មី សហការជាមួយសាលាខណ្ឌសែនសុខ ប្រារព្ធពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៣ ក្រោមប្រធានបទ ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍ ក្រោមអធិបតីភាព ក្រោមអធិបតីភាព លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ។
ពិធីនេះមានការចូលរួមពី លោកចៅសង្កាត់ ក្រុមប្រឹក្សា សង្កាត់ មន្ត្រីសាលាខណ្ឌសែនសុខ មន្ត្រីសង្កាត់សសយកសង្កាត់ ខណ្ឌ លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសណ្តាប់ធ្នាប់ ប្រជាការពារភូមិទាំង១០ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ផងដែរ។
ក្នុងឱកាសទិវាដ៏សែនកក់ក្ដៅ នេះ លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានមានមតិលើកឡើងដែរថា៖ ការប្រារព្ធពិធិនេះ គឺចង់បង្ហាញអោយបងប្អូនដឹងបរិស្ថានពុំមែនជាកម្មសិទ្ធិរបស់នរណាម្នាក៉ឡើយ តែគឺជាកាតព្វកិច្ចរបស៉យើងទាំងអស់គ្នាក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន ដូចជា ទុកដាកសំរាមអោយបានត្រឹមត្រូវ កុំបោះចោលពាសវាល ត្រូវចងសំរាមដាក់ក្នុងថង់ចោលក្នុងធុងសំរាម សម័យនេះហើយគួរនាំគ្នាចាប់អារម្មណ៍ពីបរិស្ថានអោយបានគ្រប់ៗគ្នា បរិស្ថានស្អាត ទីក្រុងស្អាត សេវាល្អ ទេសចរណ៍ជោគជ័យនាំមកនូវសុខមាលភាពមិនមានជម្ងឺឆ្លង ៕