កញ្ញា ស៊ូ គឹម​ឡេង ចៅសង្កាត់រង រៀបចំ​ប្រជុំ ក្រុមប្រឹក្សា​សង្កាត់​ប្រចាំខែ​កុ​ម្ភះ​

29-February-2016 | ដោយ មែន កំសត់



 ភ្នំពេញ​៖  នៅ​ថ្ងៃទី​២៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក  បានរៀបចំកិច្ច​ប្រជុំ​ ប្រចាំ ខែ​កុ​ម្ភៈ  របស់​ក្រុមប្រឹក្សា​ នៅលាលា សង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ។


​កិច្ចប្រជុំ​មាន វត្តមាន ចូលរួម​ពី​សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ នាយប៉ុស្តិ៍ សង្កាត់ សរុប​ប្រមាណ ៣០​នាក់ស្រី១៧នាក់  ស្ថិត​​ក្រោម​អធិបតីភាព កញ្ញា ស៊ូ គឹម​ឡេង ចៅសង្កាត់រង​ទី​១ និ​ជា​ប្រធាន​អង្គប្រជុំ​។កិច្ចប្រជុំ​ដំណើរការយ៉ាងរលូន​តាម​របៀបវារៈ​ រួមមាន​៖ ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​ខែមករា ឆ្នាំ​២០១៦  ពិនិត្យ និង​អនុម័ត​របាយ​ការ​ណ៍ប្រចាំ​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ និង បញ្ហា​ផ្សេងៗ​មួយចំនួន​ផងដែរ។

នាឱកាស​នោះ ​បន្ទាប់ពី ស្ដាប់ របាយការណ៍​របស់ រដ្ឋបាល​សង្កាត់ ដែល​បានលើកឡើង​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​នានា របស់​មូលដ្ឋាន​រួចមក  កញ្ញា ស៊ូ គឹម​ឡេង ចៅសង្កាត់រង​ទី​១ តំណាង ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់​ស្ដីទី បាន​មានមតិ​បញ្ជាក់​និង​សំណេះសំណាល​ទៅកាន់​សមាជិក សមាជិកា​ដែល​បាន​ចូលរួម​ប្រកបដោយ​ភាពកក់ក្ដៅ ព្រមទាំង​បានស្នើ​ដល់​ថ្នាក់ សង្កាត់ ភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​បន្ត​ការយកចិត្តទុកដាក់​លើ ការអនុវត្តន៍ គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព  ការដោះស្រាយ​សំណូមពរ បម្រើសេវា​សាធារណៈ​លើ លិខិតស្នាម ឯកសារ​រដ្ឋបាល​នានា​មានដូចជា​៖ អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ល្អប្រសើរ​។​

​កញ្ញា​ចៅសង្កាត់​ស្ដីទី បាន​បន្ត​ថែម​ទៀតថា​៖​សង្កាត់​ត្រូវ​អនុវត្តន៍ តាម​កម្រៃ​សេវា​របស់​ថ្នាក់ក្រោម​ជាតិ បើ​មាន​សកម្ម​ភាពមិនប្រក្រតី ភាព​អសកម្ម​លើ​ចំណុច​ណាមួយ ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​រួសរាន់​កែតម្រូវ ធ្វើជា​មន្ត្រី ត្រូវ​ដឹង​សុខទុក្ខ​របស់​ពលរដ្ឋ ដើម្បី​ឲ្យ​ស្របតាម​នយោបាយ​របស់ រាជរដ្ឋាភិបាល ឲ្យ​ក្លាយជា​ប្រព័ន្ធ​រដ្ឋបាល​ស៊ីជម្រៅ និង​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​ផងដែរ​។

​បន្ទាប់មកទៀត ​កញ្ញា​ចៅសង្កាត់​ស្ដីទី ក៏ បាន​ថ្លែងអំណរគុណ​ចំពោះ សមាជិក សមាជិកា ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុង កិច្ចប្រជុំ​នាឱកាស​នេះ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​៕

ចំនួនអ្នកទស្សនា

    20227317

  • ថ្ងៃនេះ1061
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28841
  • ខែនេះ16651
  • ឆ្នាំនេះ999871
  • សរុប20227317