លោក ទី លាម រៀបចំ កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ​របស់​ក្រុមប្រឹក្សាឃុំ​កោះ​ទន្ទឹម

29-February-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖  នា​ព្រឹក​ថ្ងៃទី ២៩ ​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលាឃុំ កោះ​ទន្ទឹម  ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បានរៀបចំ កិច្ចប្រជុំ​ប្រចាំ ខែ ​កុម្ភៈ​របស់​ក្រុមប្រឹក្សាឃុំ ក្រោម​អធិបតីភាព លោក ទី លាម ប្រធាន​ក្រុមប្រឹក្សាឃុំ​និង​ជា មេឃុំ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី ​លោក លោកស្រី​ជា​ សមាជិក​ក្រុមប្រឹក្សា ឃុំ  ប្រធាន​មណ្ឌល​សុខភាព មេភូមិ នាយ​ប៉ុ​សិ៍្ត នគរបាល និង​មន្រ្តីច្រើន​អ្នក​ទៀតផងដែរ​។​គូសបញ្ជាក់ផងដែរថា៖កិច្ចប្រជុំ​នេះដំណើរការ​យ៉ាង​រលូន​ តា​ម​របៀបវារៈមួយចំនួន រួមមាន​ ៖ ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​​​ ខែមករា ឆ្នាំ​២០១៦   ពិនិត្យ និង​អនុម័ត​ របាយការណ៍​ប្រចាំ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ និង បញ្ហា​ផ្សេងៗ​​​។​

នាឱកាស​នោះ លោក ទី លាម ប្រធាន​ក្រុមប្រឹក្សាឃុំ ​និង​ជា​មេឃុំ បាន​មានមតិ​សំណេះសំណាល ទៅកាន់​សមាជិក សមាជិកា ប្រកបដោយ​ភាព​ រីករាយ និង​បាន​ថ្លែង​នូវ​ ការកោតសរសើរ ចំពោះ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ​ដែល​បាន​ចូលរួម​ សហការ​បង្ការ​ទប់ស្កាត់​លើ ​បទល្មើស​មិន​ឲ្យ​កើតមាន​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ​ មានសុវត្ថិភាព របស់​រាជរដ្ឋាភិបាល ។

លោក​ក៏បានបន្ថែមទៀតថា៖ ​សូមគ្រប់​បណ្ដា​អង្គភាព ត្រូវ​យកចិត្តទុកដាក់​លើ​​ ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ល្អ​ប្រសើរ និង​ដោះស្រាយ​រាល់​ភាព​ អសកម្ម​ទាំងឡាយ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ការងារ​នៅ​មូលដ្ឋាន ហើយ​បើ​មាន​សភាពការណ៍​កើតឡើង​ត្រូវ​រាយការណ៍​ឲ្យ​ បាន​ទាន់ពេលវេលា​ដើម្បី ​សមត្ថកិច្ច​ងាយស្រួល​អន្ត​រាគ​មន៍​បង្ក្រាប ​៕

ចំនួនអ្នកទស្សនា

    20227097

  • ថ្ងៃនេះ841
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28621
  • ខែនេះ16431
  • ឆ្នាំនេះ999651
  • សរុប20227097