អាជ្ញាធរ​ខណ្ឌ​នឹង​ដោះស្រាយ​រឿងរ៉ាវ ចោទ​ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់ លក់​ដី​ស្រះ​៥​ហិច​តា នៅ​រសៀល​នេះ

29-February-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ រឿងរ៉ាវ​ដែល​ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​ចោមចៅ ចោទ​ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់ ព្រះនាម សេង ថន លក់​ដី​ស្រះ​ប្រមាណ ៥​ហិច​តា​នោះ អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ នឹង​ដោះស្រាយ​ជា​ផ្លូវការ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​។​

ការដោះស្រាយ​បញ្ហា​ចំរូងចម្រាស់ មួយ​នេះ​ត្រូវបាន់​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ​ពោធិ​សែន​ជ័យ បាន​ទៅ​ប្រកាសប្រាប់ ប្រជាពលរដ្ឋ ជិត​១០០​នាក់ នៅ​ព្រឹក​ថ្ងៃនេះ ខណៈដែល​ប្រជាពលរដ្ឋ ជិត​១០០​នាក់ បាន​ទៅ​ស្រែក​តវ៉ា​សា​ជារ​ថ្មី នៅក្នុង​បរិវេណ​វត្ត មួយ​នេះ​។​

​ភ្នាក់ងារ សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ថា​៖ នៅ​រសៀល​ថ្ងៃនេះ បញ្ហា​ខាងលើ​នឹង​យកទៅ​ដោះស្រាយ មានការ​អញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ខណ្ឌ ព្រះចៅអធិការ​វត្ត និង​តំណាង​ប្រជាពលរដ្ឋ ចំនួន​១៥​នាក់ ដើម្បី​ដោះស្រាយ​បញ្ចប់ កុំ​ឲ្យ​នាំ​វែងឆ្ងាយ​តទៅទៀត​។​

​សម្រាប់​ការតវ៉ា​នៅ​ព្រឹក​ថ្ងៃនេះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ទាមទារ ចំណុច​មួយចំនួន​រួមមាន​៖​មិន​ឲ្យ​លក់​ដី​ស្រះ​មួយ​នេះ គឺ​ទុកជា​គរុ​ភ័​ណ្ឌ​សម្រាប់​វត្ត  សុំ​បណ្តេញ​ព្រះចៅអធិការ ចេញពី​វត្ត​គោក​បញ្ជាន់ ដោះដូរ​ប្រធានភូមិ​ចោមចៅ​ចេញ ដោះស្រាយ​ដី​លក់ ហើយ​ប្រវែង​៧​គុណ​១០០​ម៉ែត្រ​ដោះស្រាយ​ឈាប​ដ្ឋា​ន​។​
​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ បានស្នើ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍ ដោះស្រាយ​ជូន​ដល់​ពួកគាត់​ឲ្យ​មាន​ភាពយុត្តិធម៌​៕

ចំនួនអ្នកទស្សនា

    20227247

  • ថ្ងៃនេះ991
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28771
  • ខែនេះ16581
  • ឆ្នាំនេះ999801
  • សរុប20227247