លោក សេង សារ៉ាន ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា នៅលាលា សង្កាត់ ទឹកល្អក២

29-February-2016 | ដោយ មែន កំសត់



ភ្នំពេញ៖  នៅថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក  បានរៀបចំកិច្ចប្រជុំ ប្រចាំ ខែកុម្ភៈ  របស់ក្រុមប្រឹក្សា នៅលាលា សង្កាត់ ទឹកល្អក២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។

 កិច្ចប្រជុំមាន វត្តមាន ចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ នាយប៉ុស្តិ៍ សង្កាត់ សរុបប្រមាណ ៣០នាក់ស្រី១៧នាក់  ស្ថិតក្រោមអធិបតីភាព  លោក សេង សារ៉ាន ចៅសង្កាត់ទឹកល្អក២ ។កិច្ចប្រជុំដំណើរការយ៉ាងរលូនតាមរបៀបវារៈ រួមមាន៖ ពិនិត្យ និងអនុម័តកំណត់ហេតុខែមករា ឆ្នាំ២០១៦  ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកុម្ភះ ឆ្នាំ២០១៦ និង បញ្ហាផ្សេងៗមួយចំនួនផងដែរ។

នាឱកាសនោះ បន្ទាប់ពី ស្ដាប់ របាយការណ៍របស់ រដ្ឋបាលសង្កាត់ ដែលបានលើកឡើងនូវបញ្ហាប្រឈម និងតម្រូវការនានារបស់មូលដ្ឋានរួច លោក សេង សារ៉ាន ចៅសង្កាត់ទឹកល្អក២បានមានមតិបញ្ជាក់និង

សំណេះសំណាលទៅកាន់សមាជិក សមាជិកាដែលបានចូលរួមប្រកបដោយភាពកក់ក្ដៅ ព្រមទាំងបានស្នើដល់ថ្នាក់ សង្កាត់ ភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តការយកចិត្តទុកដាក់លើ ការអនុវត្តន៍ គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព  ការដោះស្រាយសំណូមពរ បម្រើសេវាសាធារណៈលើលិខិតស្នាមឯកសាររដ្ឋបាលនានាមានដូចជា៖ អត្រានុកូលដ្ឋាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ។

 លើសពីនោះលោកសេង សារ៉ាន បានបន្តថែមទៀតថា៖សង្កាត់ត្រូវអនុវត្តន៍ តាមកម្រៃសេវារបស់ថ្នាក់ក្រោមជាតិ បើមានសកម្មភាពមិនប្រក្រតី ភាពអសកម្មលើចំណុចណាមួយ ជាមួយប្រជាពលរដ្ឋ ត្រូវរួសរាន់កែតម្រូវ ធ្វើជាមន្ត្រី ត្រូវដឹងសុខទុក្ខរបស់ពលរដ្ឋហើយ លោក ក៏ បានថ្លែងអំណរគុណចំពោះ សមាជិក សមាជិកា ដែលបានចំណាយពេលចូលរួមក្នុង កិច្ចប្រជុំនាឱកាសនេះ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ៕

ចំនួនអ្នកទស្សនា

    20227217

  • ថ្ងៃនេះ961
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28741
  • ខែនេះ16551
  • ឆ្នាំនេះ999771
  • សរុប20227217