យប់មិញ កម្លាំង​នគរបាល​ចរាចរណ៍ ឃាត់ខ្លួន​អ្នកបើកបរ​ស្រវឹង​៦​នាក់

01-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ កម្លាំង​នគរបាល​ចរាចរណ៍​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​អ្នកបើកបរ​ស្រវឹង​ចំនួន​៦​នាក់​ទៀតហើយ ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​អ្នកបើកបរ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ហើយ​រកឃើញថា​ពួកគេ​ទាំង​៦​នាក់ មាន​ផ្ទុក​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ធ្ងន់​ធរ មិនអាច​ត្រឹមតែ​ផាកពិន័យ និង​អប់រំ​។​
​របាយ​ការ​ណី​លទ្ធផល​នៃ​ការត្រួតពិនិត្យ អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា យានយន្ត​ដែល​បានធ្វើការ​ត្រួតពិនិត្យ មាន​ចំនួន​១១៨៨​គ្រឿង (​ម៉ូតូ​ចំនួន​៨៦៦​គ្រឿង និង​រថយន្ត​៣២២​គ្រឿង​) យានយន្ត​ដែល​បានចេញ​ប័ណ្ណពិន័យ​បទល្មើស ចំនួន​៣៧៤​គ្រឿង​(​ម៉ូតូ​២៧០​គ្រឿង និង​រថយន្ត​១០៤​គ្រឿង​) អប់រំ​អ្នកបើកបរ​ដែលមាន អត្រា​ជាតិ​ស្រវឹង​ក្រោម​០.២៥ ចំនួន​១២​នាក់ (​ម៉ូតូ​ចំនួន​៧​នាក់ និង​រថយន្ត​ចំនួន​៥​នាក់​) ពិន័យ​អ្នកបើកបរ​ដែលមាន​អត្រា​ជាតិ​ស្រវឹង ចាប់ពី​០.២៥ ដល់​០.៣៩ មី​លី​ក្រាម ចំនួន​១២​នាក់ (​ម៉ូតូ​ចំនួន​៧​នាក់ និង​រថយន្ត​ចំនួន​៥​នាក់​)​។​
​ជាមួយគ្នានេះ កម្លាំង​នគរបាល បាន​ឃាត់​អ្នកបើកបរ​ស្រវឹង​ចំនួន​៦​នាក់ ក្នុងនោះ​អ្នកបើក​ម៉ូតូ​ចំនួន​៤​នាក់ មាន​អត្រា​ជាតិ​អាល់កុល​ពី ០.៤៤ ដល់ ០.៨៨Mgl/​ខ្យល់ និង​អ្នកបើកបរ​រថយន្ត​២​នាក់ មាន​អត្រា​ជាតិ​អាល់កុល​០.៨៥ និង​០.៩១ MgL/​ខ្យល់​។​
 
​សូមបញ្ជាក់ថា លទ្ធផល​ត្រួតពិនិត្យ​រយ​:​ពេលៈ​២៧​លើក​បាន​ឃាត់ អ្នកបើកបរ​យានយន្ត​ចំនួន​២៣២​នាក់ ក្នុងនោះ​អ្នកបើកបរ​រថយន្ត​ចំនួន​៥២​នាក់ និង​អ្នកបើកបរ​ម៉ូតូ​ចំនួន​១៨០​នាក់​៕

ចំនួនអ្នកទស្សនា

    20226947

  • ថ្ងៃនេះ691
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28471
  • ខែនេះ16281
  • ឆ្នាំនេះ999501
  • សរុប20226947