ក្រុមប្រឹក្សា ស្រុក ស៊ីធរ​កណ្ដាល រៀបចំ កិច្ចប្រជុំ វិសាមញ្ញ​លើក​ទី​២២​ប្រចាំខែ​កុម្ភៈ​

01-March-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី ២៩ កុម្ភៈ ២០១៦ បានរៀបចំ កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ វិសាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​២​របស់ក្រុមប្រឹក្សាស្រុក នៅ​សា​លា​ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង​។​
​កិច្ច ប្រជុំ មានការ​អញ្ជើញ​ចូលរួម​ពី លោក​ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក សមា​ក​ជិ​ក​ក្រុមប្រឹក្សា​ស្រុក កងកម្លាំង​ទាំងបី លោក​ប្រធាន អនុប្រធាន ការិយាល័យ​ជំវិញ​ស្រុក លោក ប្រធាន​ក្រុមប្រឹក្សាឃុំ​គ្រប់​ឃុំ ទីប្រឹក្សា​ស្រុក  មន្ត្រីរដ្ឋបាល​ស្រុក​សរុប ៥០ នាក់ ស្រី​០៨​នាក់​ក្រោម អធិបតីភាព លោក ស៊ា​ង ប៊ុ ន្ថា ប្រធាន​ក្រុមប្រឹក្សា​ស្រុក​។​

 កិច្ចប្រជុំ​ដំណើរការ​ដោយ​រលូន​តាម របៀបវារៈ មាន​ដូច ជា​៖- ឆ្លង និង អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ (២៩-០១-២០១៦) របស់​ក្រុមប្រឹក្សា ស្រុក​អាណត្តិ​ទី​២ -​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ កុ​ម្ភះ ឆ្នាំ​២០១៦ របស់​រដ្ឋបាល​និង​បញ្ហា បញ្ហា​ផ្សេងៗ​ផងដែរ​។​

 បន្ទាប់ពី​ស្ដាប់ របាយការណ៍​របស់ រដ្ឋបាល​សាលាស្រុក​បានលើកឡើង​អំពី​សកម្មភាព​រយ់ពេល​១​ខែ និង  បញ្ហា​ប្រឈម  តម្រូវការ​របស់ មូលដ្ឋាន​រួចមក  នាឱកាស​នោះ លោក​ស៊ា​ង ប៊ុ ន្ថា ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​មានមតិ​បញ្ជាក់​និង​សំណេះសំណាល​ទៅកាន់​សមាជិក សមាជិកា​ដែល​បាន​ចូលរួម​ប្រកបដោយ​ភាពកក់ក្ដៅ ព្រមទាំង​បានស្នើ​ដល់​ថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​លើ​ការអនុវត្តន៍ គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព  ការដោះស្រាយ​សំណូមពរ បម្រើសេវា​សាធារណៈ​លើ​លិខិតស្នាម ឯកសារ​រដ្ឋបាល​នានា​មាន​អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្ង​ប្រសើរ តាម​កម្រៃ​សេវា​របស់​ថ្នាក់ក្រោម​ជាតិ បើ​មាន​សកម្ម​ភាពមិនប្រក្រតី ភាព​អសកម្ម​លើ​ចំណុច​ណាមួយ​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​រួសរាន់​កែតម្រូវ ធ្វើជា​មន្ត្រី​ដឹង​សុខទុក្ខ​ពលរដ្ឋ ដើម្បី​ឲ្យ​ស្របតាម​នយោបាយ​របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ក្លាយជា​ប្រព័ន្ធ​រដ្ឋបាល​ស៊ីជម្រៅ និង​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​។​
​បន្ទាប់មក លោក​ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក ក៏បាន​ជម្រុញ​ឲ្យ​មន្ត្រី​សាលាស្រុក  និង​ថ្នាក់ឃុំ ត្រូវ​បន្ត កិច្ចសហការ​ផ្សព្វផ្សាយ​ច្បាប់​កម្រៃ​សេវា​ឲ្យ​បាន​ទូលាយ​និង​អនុវត្តន៍​ឲ្យ បាន​ត្រឹមត្រូវ​តាមច្បាប់​ជៀសវាង​ការប្រព្រឹត្ត​ល្មើស  លោក​អភិបាលស្រុក ក៏បាន​បន្ត​ស្នើ​ដល់​សមត្ថកិច្ច​និង​ឃុំ ត្រូវ យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្ង​ប្រសើរ​និង មាន​ផែនការ​សកម្ម​ភាពចុះ​ពិនិត្យ​តាមដាន​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​សុវត្ថិភាព​នៅ មូលដ្ឋាន​៕

ចំនួនអ្នកទស្សនា

    20227867

  • ថ្ងៃនេះ1611
  • ម្សិលមិញ8301
  • សប្តាហ៍នេះ29391
  • ខែនេះ17201
  • ឆ្នាំនេះ1000421
  • សរុប20227867