ភ្នំពេញ៖ នៅថ្ងៃ២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ អាជ្ញាធរសង្កាត់ព្រែកតាសេក សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបន្តបើកយុទ្ធនាការបំពេញបែបបទផ្លាស់ប្តូរសៀវភៅស្នាក់នៅចាស់ (ពីមុនខណ្ឌឫស្សីកែវ) និងកសាងសៀវភៅស្នាក់នៅ(ក២)ថ្មី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក បានចំនួន ៨០គ្រួសារ ស្មើមនុស្សចំនួន ៣២៩នាក់ (ប្រុស១៦៤នាក់) ក្នុងនោះអាយុ១៥ឆ្នាំឡើងចំនួន ២២០នាក់ (ប្រុស១០៦នាក់)។
សរុបបូកយោងចំនួន ៣១០គ្រួសារ ស្មើមនុស្សចំនួន ១,២៣៨នាក់ (ប្រុស៦១៥នាក់) ក្នុងនោះអាយុ១៥ឆ្នាំឡើងចំនួន ៩៤១នាក់ (ប្រុស៤៧៣នាក់៕